Sevillaអន្ទះសារចង់ផ្ទេរខ្សែប្រយុទ្ធ Alvaro Morataពីក្លឹប Chelsea

ក្លឹបអេស្ប៉ាញSevillaកំពុង​បង្កើន​ការ​ព្យាយាម​ដើម្បី​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ Alvaro Morataពី​ក្លឹប​ Chelsea នៅ​ខែមករានេះ ខណ:លោក Juanma Lopez ដែលជាភ្នាក់ងារ​របស់​កីឡាកររូបនេះ​ស្ថិតនៅ​ទីក្រុង Sevillaកាលពីថ្ងៃច័ន្ទ ហើយបាន​ធ្វើ​ការ​ចរចាជាមួយប្រធាន​បច្ចេក​ទេស​ក្លឹប​នេះ​ផងដែរ។

        ក្លឹប​Sevillaជឿថា Morata ចង់​បាន​កិច្ច​ព្រមព្រៀងផ្ទេរ​មួយ​ ហើយ​គ្រូបង្វឹកPablo Machinក៏ចង់បាន​កីឡាករ​អន្តរជាតិ​អេស្ប៉ាញរូបនេះ​ផងដែរ​ បន្ទាប់ពី​អនុញ្ញាតឲ្យ​ខ្សែប្រយុទ្ធរបស់​ខ្លួន Luis Muriel លេង​ខ្ចីជើងទៅ​ទៅកាន់​ក្លឹប Fiorentinaនៅ​ដើម​ឆ្នាំ​នេះ។

       

នៅរដូវកាល​នេះ Morata ខ្វះទំនុកចិត្ត​ ប៉ុន្តែ​​ធ្វើ​បាន​ល្អ អំឡុង​ពេល​ប្រកួត​នៅក្របខណ្ឌ FA Cup កាលពីថ្ងៃសៅរ៍​ ហើយ​ទើប​រក​បាន​៧គ្រាប់​ក្នុង​២៣​ប្រកួត​កន្លងទៅនេះ។ 

        កង្វះភាពស៊ីសង្វាក់ក្នុងការរកគ្រាប់បាល់​របស់ Morata បាន​បណ្តាល​ឲ្យ​មាន​ការ​រិះគន់​ពី​លោក Gianfranco Zola ដែលធ្លាប់​រកបាន​៧០​គ្រាប់​សម្រាប់​ក្លឹប​នេះ អំឡុង​ពេល​លោកនៅជាកីឡាករ​៕

adverise with khmeread