លោក Mauricio Pochettinoនិងលោក Mauricio Sarri:យើងត្រូវការ ការគាំទ្ររបស់អ្នកគាំទ្រចំពោះកីឡាករ សូមកុំឲ្យមានអ្វីលើសពីនេះ

        មានការ​សន្យា​ថា ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នឹង​នាំមក​នូវ​បាល់ទាត់​ល្អបំផុត​នៅលើ​ទីលាន​ប្រកួត ប៉ុន្តែក្លឹបទាំង​ពីរ​ Chelsea និង Spurs ​មាន​ការបារម្ភថា អាចមាន​ការ​ស្រែក​ហោរមិនល្អចេញពី​ក្រុម​អ្នក​ទស្សនា។

        ប៉ុន្តែនៅមុនជំនួបនេះគ្រូបង្វឹក​​ Chelsea ​លោក Maurizio Sarriបាន​និយាយថា “​យើង​ត្រូវ​ការ​ការ​គាំទ្រ​ពី​អ្នក​គាំទ្រ​ ហើយ​មិន​ប្រឆាំង​នឹង​គូប្រកួត​របស់យើង​ទេ”។ ចំណែកគ្រូបង្វឹក​ក្រុម Spurs ​លោក Mauricio Pochettinoបាន​បន្ថែមថា “​អ្នក​គាំទ្រ​ត្រូវ​ការ​គាំទ្រ​ដល់កីឡាករ​ ហើយគ្មាន​អ្វីលើសពីនេះទេ។ ពួកគេ​ត្រូវ​តែបង្កើត​បរិយាកាស​ល្អនិង​មិន​ត្រូវគិត​អំពី​អារម្មណ៍​ស្អប់ខ្ពើម​គ្នា​ទេ”។

        អ្នក​គាំទ្រ​ឆេលស៊ី​​ជិត​៥០០០នាក់​នឹង​ត្រូវ​ឃ្លាំ​មើល​ដោយ​សន្តិសុខ​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ហើយ​នឹងមាន​ការ​រឹតបន្តឹងសន្តិសុខ​ខ្លាំង​ អំឡុង​ការ​ប្រកួត​ក្របខណ្ឌ Carabao Cup ចាប់តាំងពី​មាន​ការ​ប្រើវោហាសាស្ត្របែប​រើស​អើងពូជសាសន៍កាល​ពីខែមុន​ អំឡុង​ពេល​ប្រកួតនៅ​ប្រទេសហុងគ្រី។

        វោហាសាស្ត្របែបរើសអើងទាំង​នេះ​បាន​បណ្តាល​ឲ្យ UEFA បើ​ការ​ស៊ើប​អង្កេត​និង​បង្កឲ្យ​មា​ន​ប្រតិកម្ម​បែបកំហឹង​ពី​លោក Roman Abramovich។ ការ​ប្រើចម្រៀង​បែបរើសអើងស្រដៀងគ្នានេះ​ក៏កើតមាន​នៅ​ទឹកដី​របស់​ក្រុម Watford ផងដែរ។

        ម្ចាស់ក្លឹប Chelsea លោក Abramovicដែលជា​ជនជាតិជ្វីស ហើយ​ប្តេជ្ញា​លុប​បំបាត់​ពាក្យ​សម្តីទាំង​នេះ​ចេញពី​មូល​ដ្ឋាន​អ្នក​គាំទ្រ​របស់ក្លឹប​។គេក៏បានឃើញថា ក្រុម​អ្នក​គាំទ្រ​របស់​ Tottenhamបាន​ប្រើប្រាស់​វោហាសាស្ត្របែបនេះផងដែរ។ ប៉ុន្តែទោះបីជា​យ៉ាងណា ក្លឹប Tottenhamអះអាងថា អ្នក​គាំទ្រ​របស់ខ្លួន​មិន​បាន​ប្រើប្រាស់​ពាក្យសម្តីទាំង​នេះទេ និង​គ្មាន​បំណង​បង្ក​បទល្មើស​ណាមួយឡើយ៕

adverise with khmeread