អ្នកនិពន្ធបារាំងនិយាយថា ស្រីអាយុ៥០ឡើងទៅចាស់ណាស់មិនអាចស្រឡាញ់បានទេ

អ្នកនិពន្ធជនជាតិបារាំងម្នាក់ត្រូវបានគេរិះគន់ បន្ទាប់ពីគាត់និយាយថាគាត់មិនអាច "ស្រលាញ់" ស្ដ្រីណាម្នាក់ ដែលមានអាយុ ៥០ ឆ្នាំ ឬខ្ពស់ជាងនេះទេ ... ទោះបីគាត់មានអាយុ ៥០ ឆ្នាំក៏ដោយ។

លោក Yann Moix បានប្រាប់ទស្សនាវដ្តី Marie Claire ថាគាត់បានរកឃើញថា ស្ត្រីដែលនៅរង្វង់អាយុនេះ គឺចាស់ណាស់មិនអាចស្នេហាបានទេ។

គាត់បាននិយាយថា "ខ្ញុំសំដៅទៅលើរាងកាយស្ដ្រីវ័យក្មេង គឺបែបនេះឯង។ ស្ត្រីវ័យ ២៥ ឆ្នាំ គឺមានរាងកាយខ្ចីញេញ ចំណែករាងកាយរបស់ស្ត្រីអាយុ ៥០ ឆ្នាំវិញ មិនខ្ចីញេញទេ" ។

ការអត្ថាធិប្បាយនេះ បានធ្វើឱ្យមានផ្ទុះកំហឹងលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

Marina Foïs ដែលជាតារាកំប្លែងបារាំងបាននិយាយកំប្លែងក្នុង Twitter ថាដោយសារតែគាត់មានអាយុ ៤៩ ឆ្នាំ គាត់នៅសល់តែ "១ ឆ្នាំនិង ១៤ ថ្ងៃ" ទៀតទេ ដែលអាចនៅជាមួយអ្នកនិពន្ធរូបនោះបាន៕

adverise with khmeread

អ្នកនឹងចូលចិត្ត