ចិនបង្អួតដ្រូនចារកម្មបំបាំងកាយរបស់ខ្លួនអាចហោះយកការណ៍លើមេឃបាន៤០ម៉ោងមិនបាច់ចាក់សាំង និងថតរូបពីកម្ពស់៣គីឡូម៉ែត្រច្បាស់ក្រឡែត

ចិនបានបង្ហាញដ្រូនចារកម្មបំបាំងកាយដំបូងរបស់ខ្លួន ដែលមិនអាចឱ្យរ៉ាដាចាប់បាន និងអាចហោះបាន ៤០ ម៉ោងដោយមិនចាំបាច់ចាក់ប្រេងឥន្ធនៈ។

យោងតាមអ្នកផលិតបានឱ្យដឹងថា ដ្រូនចម្បាំងឈ្មោះ Sky Hawk នេះមានសមត្ថភាពថតរូបភាពស្លាកលេខរថយន្តបានយ៉ាងច្បាស់ នៅពេលហោះហើរនៅកម្ពស់ ៣.០០០ ម៉ែត្រ។

យន្តហោះគ្មានមនុស្សបើក (UAV) ត្រូវបានរក្សាទុកជាការសម្ងាត់កំពូលដោយរដ្ឋាភិបាលក្រុងប៉េកាំង ហើយនេះជាលើកទីមួយហើយដែលវីដេអូអំពីដ្រូនចារកម្មត្រូវបានបញ្ចេញឱ្យឃើញ។

ដ្រូន "Sky Hawk" ឬ "Tianying" ជាភាសាចិនគឺជាគំនិតដំបូងបង្អស់របស់ក្រុមហ៊ុន Sea Hawke General Aviation Equipment Company Ltd ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១២ ដោយក្រុមហ៊ុនសាជីវកម្មវិទ្យាសាស្រ្តនិងឧស្សាហកម្មអវកាសរបស់រដ្ឋចិនដើម្បីអភិវឌ្ឍនិងផលិតដ្រូនយោធា៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត