តែមួយឆ្នាំសោះ ជីវិតរបស់ក្មេងទឹកកកចិន ផ្លាស់ប្តូរយ៉ាងខ្លាំង

ដោយដាក់ឈ្មោះថា "Ice Boy" ដោយអ្នកលេងអ៊ីធឺណេត Wang អាយុ ៨ ឆ្នាំបានដើរ ៤,៥ គីឡូម៉ែត្រទៅសាលារៀននៅភាគនិរតីខេត្តយូណានប្រទេសចិនជាញឹកញាប់នៅសីតុណ្ហភាពត្រជាក់។

ការប្តេជ្ញាចិត្តរបស់គាត់ក្នុងការចូលរៀននៅសាលាក្នុងស្ថានភាពលំបាកបែបនេះ និងការសិក្សាបានល្អផលល្អប្រសើរនៅក្នុងថ្នាក់រៀន បានជំរុញឱ្យមានការអាណិតអាសូរ និងការគាំទ្រពីអ្នកលេងអ៊ីនធឺណេត។

យោងតាមកាសែត People's Daily បានឱ្យដឹងថាឥឡូវនេះក្មេងទឹកកកអាយុ ៩ ឆ្នាំ បានផ្លាស់ប្តូរយ៉ាងច្រើននៅក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ហើយគាត់មិនទៅសាលារៀនដើរកាត់ព្យុះព្រិលរាប់គីឡូម៉ែត្រដូចមុនទៀតនោះឡើយ។

Wang និងក្រុមគ្រួសាររបស់គាត់បានផ្លាស់ទីលំនៅចេញពីខ្ទមភក់ ទៅនៅផ្ទះល្វែងកម្ពស់ពីរជាន់ ហើយដើរត្រឹមតែ ១០ នាទីតាមបណ្តោយផ្លូវក្រាលកៅស៊ូពីសាលារៀនរបស់គាត់ប៉ុណ្ណោះ។

ឪពុកក្មេងប្រុស Wang Gangkui បាននិយាយថា "ជីវិតគឺល្អប្រសើរជាងមុនឆ្ងាយណាស់ បើប្រៀបធៀបនឹងជញ្ជាំងភក់ និងផ្លូវភក់ យើងជ្រកពីខ្យល់ និងភ្លៀង"៕
 

adverise with khmeread
tiger
Loading ad ...