Poliestireno

លោកអ្នក​ប្រើ​វា​រាល់ថ្ងៃ​! សូម​ឈប់​ធ្វើឱ្យ​ខ្លួន​អ្នក និង​គ្រួសារ​មាន​គ្រោះថ្នាក់​តទៅទៀត​ទៅ​!

​    ​ប្រសិនបើ​លោកអ្នក​ចង់ឱ្យ​ខ្លួនឯង និង​គ្រួសារ​មាន​សុខ​ភាពល្អ សូមកុំ​ធ្វើ​រឿងនេះ​ម្តងទៀត​។

​    ​Styrofoam គឺជា​ឈ្មោះ​របស់​សារធាតុ​មួយ ហៅថា ប៉ូ​លី​ស្ទី​រី​ន (Polystyrene)​។ ប៉ូ​លី​ស្ទី​រី​ន​រួមមាន​ឧស្ម័ន​ជាច្រើន ដែល​បំផ្លាញ​ស្រទាប់​អូហ្សូន ហើយ​គេ​បាន​យក​វា​ទៅ​បង្កើតជា​ប្រអប់​ស្នោ​។ ប្រអប់​ស្នោ​ត្រូវបាន​គេ​ប្រើ​សម្រាប់​ខ្ចប់​ផលិតផល​ជាច្រើន​ដូចជា អាហារ​ខ្ចប់​យកទៅ​ញ៉ាំ​កន្លែងធ្វើការ និង ថាស​ទ្រាប់​សាច់​នៅ​ផ្សារ​ទំនើប​។​

​    ​ប្រអប់​ស្នោ​នេះ​ផ្ទុក​នូវ​សារ​ធាតុគីមី​បង្ក​ជំងឺមហារីក ហើយ​គេ​ចូលចិត្ត​យក​វា​ទៅ​ខ្ចប់​អាហារ​ក្តៅៗ រួមទាំង​កែវ​ស្នោ​ដាក់​ភេសជ្ជៈ​ក្តៅៗ (​កាហ្វេ​) និង​ប្រើ​នៅ​ភោជនីយដ្ឋាន និង​តូប​លក់​ចំណី​។​ល​។
​    ​
​    ​ក្នុង​ឆ្នាំ ១៩៨៨ អង្គការ​មូលនិធិ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​និង​ការអប់រំ​បានចេញ​ផ្សាយ​ការ​ស្ទាបស្ទង់​មួយ ដោយ​រកឃើញថា សារធាតុ​ស្ទី​រី​ន (Styrene ជា​ម៉ូលេគុល​មួយ​ចេញពី​សារធាតុ​ប៉ូ​លី​ស្ទី​រី​ន​) មាន​វត្តមាន​ក្នុង​ជាលិកា​ខ្លាញ់​របស់​មនុស្ស​។ គេ​បាន​រកឃើញថា សារធាតុ​ស្ទី​រី​ន​អាច​បង្ក​រោគសញ្ញា​បំពុល​កោសិកា​ប្រសាទ (Neurotoxic) ផងដែរ​។ សារធាតុ​នេះ​មាន​អន្ត​រកម្ម​ជាមួយ​កម្តៅ ហើយ​ប្រអប់​ស្នោ​អាច​ប្រើ​បានតែ​សម្រាប់​ទុក​អាហារ ឬ​ភេសជ្ជៈ ដែល​ត្រជាក់​ប៉ុណ្ណោះ បន្ទាប់មក​គឺ​ត្រូវ​យកទៅ​បោះចោល​តែម្តង​។  

​    ​សារធាតុ​ស្ទី​រី​ន​គឺជា​បង្ក​ជំងឺមហារីក និង​បំពុល​កោសិកា​ប្រសាទ​។ វា​អាច​បង្ក​ឱ្យ​៖
​    ​- រលាក​និង​ចេញ​ទឹករំអិល​ពី​ភ្នែក​និង​ច្រមុះ​
​    ​- អស់កម្លាំង និង​បាត់​ការ​ផ្តោតអារម្មណ៍​
​    ​- ធ្វើ​សួត​បំពេញ​មុខងារ​ខុស​ប្រក្រតី​ខ្លាំង និង​បង្ក​ជំងឺមហារីក​
​    ​- មាន​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង បញ្ហា​ផ្សេងទៀត​ទាក់ទង​នឹង​អ័រម៉ូន​
​    ​
​    ​ជាងនេះទៅទៀត ជាតិ​ស្ទី​រី​ន​ក៏​អាក្រក់​ដល់​បរិស្ថាន​ផងដែរ​។ វា​ត្រូវការ​ពេល ៥០០ ឆ្នាំ​ទើប​រលាយ​រូបរាង​៕ 

ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់