ឆ្អឹងលលាដ៍ក្បាលត្រីសមុទ្រអាយុ ២០០ លានឆ្នាំត្រូវបានបង្ហាញជាទម្រង់ 3D

កាលពី ២០០ លានឆ្នាំមុននៅក្នុងអ្វីដែលគេហៅថា Warwickshire ជាប្រភេទសត្វល្មូនដូចសត្វផ្សោត បានស្លាប់ និងលិចទៅបាតសមុទ្រ។

ការបញ្ចុះសពរបស់សត្វត្រីនេះ បានថែរក្សាឆ្អឹងក្បាលរបស់វាយ៉ាងលម្អិតដ៏គួរឱ្យភ្ញាក់ផ្អើល ដែលអាចឱ្យអ្នកវិទ្យាសាស្ត្រធ្វើការជួសជុលឡើងវិញតាមបច្ចេកវិទ្យាឌីជីថល។

ហ្វូស៊ីលប្រភេទនេះ ដែលបានដាក់បង្ហាញនៅក្នុងទស្សនាវដ្តី PeerJ ផ្តល់នូវការយល់ដឹងដ៏ពិសេសមួយនៅក្នុងជីវិតរបស់សត្វល្មូនពពួក ichthosusaur មួយ។

សត្វដ៏សាហាវនេះចិញ្ចឹមខ្លួនវាដោយការស៊ីត្រី មឹក និងប្រភេទសត្វផ្សេងៗទៀត។

ឆ្អឹងរបស់វាត្រូវបានគេរកឃើញនៅក្នុងវាលស្រែកសិករមួយជាង ៦០ ឆ្នាំមកហើយ ប៉ុន្តែសារៈសំខាន់របស់វាទើបតែលេចធ្លោប៉ុណ្ណោះ។

គួរឱ្យកត់សម្គាល់ថា ក្បាលសត្វល្មូននេះត្រូវបានថែរក្សាបីផ្នែក ហើយមានឆ្អឹងដែលកម្រនឹងត្រូវបានគេលាតត្រដាង។

អ្នកជំនាញផ្នែកស្រាវជ្រាវវិទ្យាសាស្ដ្រនៃជីវិតលោក Dean Lomax របស់សាកលវិទ្យាល័យ Manchester បាននិយាយថា "វាត្រូវបានគេរកឃើញជាងកន្លះសតវត្សរ៍មកហើយ សម្រាប់ពពួកសត្វ ichthosus ដើម្បីយកសិក្សា និងពិពណ៌នា ប៉ុន្តែវាមានតម្លៃសម្រាប់ការរង់ចាំ"។

ដោយសារតែទិន្នន័យដែលប្រមូលបានពី CT scan អ្នកស្រាវជ្រាវ Nigel Larkin និង Laura Porro អាចធ្វើការជួសជុលឆ្អឹងក្បាលតាមបច្ចេកវិទ្យា 3D ។

លោក Porro បាននិយាយថា ការស្កេន CT អនុញ្ញាតឱ្យយើងពិនិត្យមើលខាងក្នុងហ្វូស៊ីល ហើយក្នុងករណីនេះយើងអាចមើលឃើញបំពង់វែងនៅឆ្អឹងលលាដ៍ក្បាលដែលមានសរសៃឈាមនិងសរសៃប្រសាទ៕
 

adverise with khmeread