ប្រជុំរូបភាពកម្រនាដើមសតវត្សរ៍ទី១៩បង្ហាញអំពីទិដ្ឋភាពប្រទេសចិននាជំនាន់ម៉ាស៊ីនថតដំបូងទើបតែកើតឡើង

មុនការមកដល់នៃម៉ាស៊ីនថត ការស្រមើលស្រមៃពីមនុស្សលោកខាងលិចរបស់ប្រទេសចិន ត្រូវបានផ្អែកលើរូបគំនូរ សៀវភៅទេសចរណ៍ និង ការធ្វើដំណើរក្នុងចម្ងាយផ្លូវដ៏វែងឆ្ងាយ។

ទោះជាយ៉ាងណាក្តី ចាប់ពីទសវត្សរ៍ឆ្នាំ១៨៥០ ពួកអ្នកថតរូបលោកខាងលិចដំបូងគេបំផុតបានស្វែងរកការផ្តិតនូវទេសភាពរបស់ប្រទេសមួយនេះ រួមមាន ទីក្រុង និងប្រជាជន ដោយទាក់ទាញប្រជាជនត្រឡប់មកស្រុកកំណើតវិញ ហើយធ្វើឱ្យវិស័យថតរូបមានភាពរីកចម្រើននៅក្នុងដំណើរការមួយនេះ។

ក្នុងចំណោមពួកអ្នកថតរូបទាំងនោះគឺមានជាងថតរូបអ៊ីតាលីដ៏ល្បីល្បាញលោក Felice Beato ដែលបានធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងទសវត្សរ៍១៨៥០ ដើម្បីផ្តិតឯកសារការកេងប្រវ័ញ្ចរបស់ពួកបារាំង-អង់គ្លេសនៅក្នុងសង្រ្គាមអាភៀនទីពីរ និងជាងថតរូបស្កុតឡែនលោក John Thompson ដែលធ្វើដំណើរតាមទន្លេមីនដោយបានផ្តល់ឱ្យប្រជាជនលោកខាងលិចបានឃើញនូវរូបភាពដ៏កម្រនៅក្នុងតំបន់ដាច់ស្រយាលរបស់ប្រទេសមួយនេះ។

ទាំងនេះគឺជារូបភាពដ៏កម្រមួយចំនួនតូច ដែលត្រូវបានផ្តិតរួមគ្នានៅក្នុងរូបភាពប្រមូលផ្តុំជាច្រើនចំនួន ១៥.០០០សន្លឹក ដោយបណ្ណារក្សផ្នែកបុរាណនៅបុរីញូវយ៉ក និងប្រធាននៅទីនោះលោក​ Stephan Loewentheil។ រូបភាពប្រមូលក្នុងសតវត្សរ៍​ទី១៩ បានបង្ហាញពីទិដ្ឋភាពតាមដងផ្លូវ ពាណិជ្ជករ ជីវិតជនបទ និងស្ថាបត្យកម្មនានា៕


 

adverise with khmeread