Barcelona នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរ Frankie De Jong ក្នុងពេលឆាប់ៗ

Barcelona គឺជាក្លឹបដែលមានប្រៀបជាងគេក្នុងការទទួលបាន​កីឡាករ Frenkie De Jong របស់​ក្លឹប Ajax ហើយ​​កិច្ច​ព្រមព្រៀង​ផ្ទេរអាចនឹងសម្រេចនៅ​សប្តាហ៍​នេះ​។ មានការលកើកឡើងថា ខ្សែបម្រើ​វ័យ​២១​ឆ្នាំ​រូបនេះ​គ្រោង​ចូល​រួម​ជាមួយ   ​ក្លឹប​យក្ស​អេស្ប៉ាញ Barcelona ​ក្នុង​តម្លៃប្រមាណ​៦៧លានផោន​។

វានឹង​បញ្ចប់​រឿង​រ៉ាវ​អូសបន្លាយ​ច្រើន​ខែជុំវិញ​ De Jong ស្របពេល​ក្លឹប​ធំៗ​ជា​ច្រើន​កំពុង​ស្វែង​រក​ខ្សែបម្រើ​នោះ។

De Jong ដែល​ធ្លាប់បង្ហាញមុខ​ឲ្យ​ជម្រើស​ជាតិ​ហូឡង់​៥លើក​ស្ថិតក្នុង​ចំណោម​កីឡាករ​ដែលគេចង់បាន​បំផុត​នៅ​អឺរ៉ុប​ ហើយ​ក្លឹប Paris Saint Germainនិង​ក្លឹប Man City ​ក៏​ចង់បាន​​ផងដែរ។

        ប្រធាន​បច្ចេក​ទេស​របស់​ក្លឹប Ajax លោក Marc Overmarsបាន​និយាយមុន​បុណ្យណូអែល​ថា ក្លឹប Barcelona គឺជា​ក្លឹប​មាន​ប្រៀប​ក្នុង​ការ​ផ្ទេរ​ ដឺ ចុង បើទោះបីជា​មាន​ចំណាប់អារម្មណ៍​ពី​ក្លឹប PSG, City និង​ Bayern Munich ក៏ដោយ៕

adverise with khmeread