Chelsea ទាក់ទងក្លឹប AC Milan ដើម្បីខ្សែប្រយុទ្ធ Gonzalo Higuainនៅខែមករានេះ

        ក្លឹប​​ Chelsea ​នឹង​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ Gonzalo Higuainដើម្បី​ចូល​រួម​ជាមួយខ្លួនក្នុង​រយៈ​ពេល​នៅ​សល់​នៃរដូវកាល​នេះ។

        គ្រូបង្វឹកក្រុម Chelsea លោក Maurizio Sarriអន្ទះ​សា​ចង់​បាន​ជម្រើស​ខ្សែ​ប្រយុទ្ធ​បន្ថែម បន្ទាប់ពី​ពួកគេ​ប្រកួត​ចាញ់​ក្រុម Spurs១-០នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្របខណ្ឌ Carabao Cup កាលពីយប់ថ្ងៃអង្គារ។

        វាអាចជា​ការ​ជួបជុំឡើង​វិញ​រវាង​ខ្សែប្រយុទ្ធសញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ដែល​ធ្លាប់​ធ្វើការងារជាមួយលោក Sarriនៅ​ក្លឹប Napoli នោះនឹង​កើត​មាន​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។

        ខ្សែប្រយុទ្ធវ័យ​៣១​ឆ្នាំ​រូបនេះ​ទទួល​យក​សំណើ​ចូល​រួម​ជាមួយ​ Chelsea ក្នុង​កិច្ច​សន្យា​ខ្ចីជើង​ ហើយ​កិច្ចព្រមព្រៀងនេះ​អាចនឹង​សម្រេចប៉ុន្មាន​ម៉ោង​ក្រោយ​។

        ក្លឹប AC Milan មាន​បំណង​អនុញ្ញាតឲ្យ​ Gonzalo បញ្ចប់​កិច្ច​សន្យា​ខ្ចីជើង​ពីក្លឹប Juventus បន្ទាប់ពី​​បង្ហាញ​មុខ​ជាមួយ​ខ្លួន​បាន​៨​ខែ។ Gonzalo រកបាន​ត្រឹម​៨​គ្រាប់​ក្នុង​ការ​បង្ហាញមុខ​២០​លើក​សម្រាប់ក្រុម AC Milan ៕

adverise with khmeread