ម្ចាស់ក្លឹប Chelsea លោក Roman Abramovichចាប់អារម្មណ៍ខ្សែប្រយុទ្ធ Mauro Icardi

          ក្លឹប​​ Chelsea កំពុង​បន្ត​ឃ្លាំមើល​កីឡាករ Mauro Icardiរបស់​ក្លឹប Inter Milan ស្របពេលដែល​ម្ចាស់ក្លឹប​លោក Roman Abramovichបានបង្ហាញចំណាប់​អារម្មណ៍​នឹង​ខ្សែប្រយុទ្ធ​រូបនេះ​។

 

          គ្រូបង្វឹក​បង្គោលរបស់ Chelsea លោក Maurizio Sarriចង់បាន​ខ្សែប្រយុទ្ធ​ថ្មី ស្របពេល​ខ្សែប្រយុទ្ធ Alvaro Morataធ្វើ​មិន​សូវ​បាន​ល្អ​ក្នុង​ការ​ប្រកួត។Chelsea ក៏បានចាត់ទុកកីឡាករ Callum Wilson ​ក្លាយ​ជា​គោលដៅ​ផ្ទេរ​នៅ​ខែនេះផងដែរ ប៉ុន្តែ​ក្លឹប Bournemouth អះអាងថា ពួកគេ​គ្មាន​បំណង​អនុញ្ញាតឲ្យ​ខ្សែប្រយុទ្ធ​អង់គ្លេស​រូបនេះ​ចាកចេញទេ។

          ប៉ុន្តែ​នៅពេលនេះ Icardiស្ថិត​ក្នុង​បញ្ជីកីឡាករ​ជាគោលដៅ​របស់​ឆេលស៊ី។ក្លឹប Inter Milan នឹង​ផ្តល់​លក្ខខណ្ឌប្រសើរ​ជាងនេះដល់​ប្រធាន​ក្រុម​រូប​នេះ​ ខណៈ​ពួកគេអន្ទះសាចង់​ជំនួស​លក្ខខណ្ឌទិញផ្តាច់បច្ចុប្បន្ន​ក្នុង​កិច្ច​សន្យា​ចាស់​របស់​ Icardi។

          ខ្សែប្រយុទ្ធ​អាហ្សង់ទីន​រូបនេះបានបន្ត​កិច្ច​សន្យា​កាលពីឆ្នាំ​២០១៦ ហើយ​លក្ខខណ្ឌចែងថា កីឡាករ​រូបនេះអាចចាកចេញ​ពីពហុកីឡាដ្ឋាន San Siroទៅកាន់​ក្លឹប​នៅ​ក្រៅអ៊ីតាលីបានប៉ុន្តែ​ក្នុង​តម្លៃ​១០០លានផោន​៕

adverise with khmeread