ឡូយកប់ កូនប្រុស ឆ័យលី ដាឡែន បានកាដូដើមឆ្នាំ

    ភ្នំពេញ-មិនធម្មតាឡើយកូនប្រុសដំបូងរបស់តារាចម្រៀង ឆ័យលី ដាឡែន បានកាដូពេញមួយឆ្នាំតែម្តង ពីក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលេត ខណៈដែលកូនប្រុសរបស់នាងមានវ័យបានមួយខួបទៅហើយ ប៉ុន្តែកុមារនៅតែត្រូវការលូតលាស់ពីអាហារូបត្ថម្ភជាច្រើនដើម្បីភាពឆ្លាតវ័យ។ 

     ការសំលឹងមើលបែបនេះស្របពេល ផលិតផល​ម្សៅទឹកដោះគោ inMilk នាំមកនូវភាពឆ្លាតវ៉ៃ និងមានសុខភាពល្អបរិបូរណ៍។ ការមើលឃើញបែបនេះ បានធ្វើអោយ អ្នកចម្រៀងយេយេរូបនេះ សម្រេចចិត្តភ្លាមៗថា នាងនិងចាប់ផ្តើមអោយកូនប្រុសរបស់នាង ទទួលទានម្សៅទឹកដោះគោ inMilk នេះចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។ 

    យោងតាមបណ្តាញសង្គមហ្វេសប៊ុកវិញ ឆ័យលី ដាឡែន បានរៀបរាប់ថា «នាងខ្ញុំ ឆយ័លី ដាឡែន ថ្ងៃនេះមានកិត្តិយសដែលបានទទួលការផ្តល់ជូនពីក្រុមហ៊ុនម្សៅទឹកដោះ inMilk. សំរាប់ការប្រើប្រាស់រយៈពេលមួយឆ្នាំសំរាប់កូនប្រុសនាងខ្ញុំឈ្មោះ ដារ៉ា ឆ័យយ៉ានុត នាងខ្ញុំសូមធ្វើការណែនាំអោយប្រជាជនទាំងអស់បានស្គាល់និងជ្រើសយកម្សៅទឹកដោះ inMilk សំរាប់កូនៗលោកអ្នក ព្រោះថាម្សៅទឹកដោះគោ inMilk ជាផលិតដែលមានគុណភាពខ្ពស់របស់ប្រទេសសិង្ហបុរី។ ជាក់ស្តែងកូននាងខ្ញុំផ្ទាល់ក៏បានប្រើប្រាស់ម្សៅទឹកដោះ inMilk ដែរ។»

    ដាឡែន និយាយថា នាងសប្បាយចិត្តដែលក្រុមហ៊ុនមួយ មានស្តង់ដារ ជាពិសេសគឺទឹកដោះគោជាផលិតផលមកពីប្រទេសសិង្ហបុរី ដែលជាប្រទេសជាប់ចំណាត់ថ្នាក់លេខមួយផ្នែកសុខាភិបាល ទូទាំងពិភពលោក ដូច្នេះហើយ ការដំណើរការផលិតម្សៅទឹកដោះគោដែលផលិតនៅប្រទេសស៊ីវិល័យមួយនេះ និងនាំមកនូវ សុខភាពដល់ទារក ដែលត្រូវបានរីកធំធាត់ប្រកបដោយសុខភាពនិងភាពវ៉ៃឆ្លាត៕

    

    

adverise with khmeread