Nasa រកឃើញភពមួយធំជាងផែនដី២ដង សង្ស័យមានជីវិតនៅលើនោះ

ដោយប្រើប្រាស់ទិន្នន័យពីកែវយឹត Kepler របស់អង្គការ NASA បុគ្គលិកអង្គការ NASA ពីររូប និងក្រុមតារាវិទូស្ម័គ្រចិត្តអាមេរិកមួយក្រុមបានរកឃើញ "ភពផែនដី" ថ្មីមួយ។

ដោយមានទំហំពីរដងនៃផែនដី និងត្រូវបានគេស្គាល់ឈ្មោះជា K2-288Bb ភពផែនដីថ្មីនេះ មានទីតាំងស្ថិតនៅក្នុងតំបន់អាចរស់នៅបានក្នុងគន្លងផ្កាយរបស់វា ដោយបង្កើនក្តីសង្ឃឹមថាវាអាចមានជីវិត។

វាមានចម្ងាយ ២២៦ឆ្នាំពន្លឺឆ្ងាយពីគន្លងហោរាសាស្ត្រ Taurus ហើយអាចជាភពថ្ម ឬអាចជាភពដែលសំបូរទៅដោយឧស្ម័នស្រដៀងនឹងភព Neptune។ នេះបើយោងតាមសម្តីរបស់អង្គការ NASA។

ទំហំរបស់វាគឺកម្រមានណាស់ក្នុងចំណោមភពខាងក្រៅ ដែលជាភពនៅក្រៅពីប្រព័ន្ធសុរិយគតិរបស់យើង។

ភពនេះស្ថិតនៅក្នុងប្រព័ន្ធផ្កាយដែលគេហៅថា K2-288 ដែលមានផ្កាយស្រអាប់ និងផ្កាយត្រជាក់ដែលបំបែកគ្នាប្រហែល ៨,២ពាន់គីឡូម៉ែត្រ ប្រហែលប្រាំមួយដងនៃចម្ងាយរវាងភពសៅរ៍និងព្រះអាទិត្យ។

ផ្កាយដែលមានពន្លឺភ្លឺជាងគេគឺមានទំហំធំប្រហែលព្រះអាទិត្យ។

ភពផែនដី K2-288Bb មួយនេះ វិលជុំវិញផ្កាយតូចៗ ដែលជាផ្កាយស្រអាប់ជាងខ្លួន រាល់ ៣១,១ថ្ងៃ។

ការស្វែងរកនេះត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៧ ពេលដែលលោក Feinstein និង Makennah Bristow ដែលជានិស្សិតថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យ North Carolina Asheville បានធ្វើការស្ម័គ្រចិត្តជាមួយលោក Joshua Schlieder ដែលជាតារាវិទ្យាមួយរូបនៅឯ មជ្ឈមណ្ឌលអវកាស Goddard Space Flight Center របស់ NASA នៅ Greenbelt ក្នុងរដ្ឋ Maryland សហរដ្ឋអាមរិក៕


 

adverise with khmeread
tiger
Loading ad ...