adverise with khmeread 2367599c 3b30 43bf bc10 41a602c6cb9f   copy

ឃាត់​បុរស​ម្នាក់​លួច​ម៉ូតូ​កូន​ទា​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១៦ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួ​ចក​ម៉ូតូ​កូន​ទា​ពីរ​បស់​ស្រី​ម្នាក់​កាលពី​ថ្ងៃទី​៣​ ខែមីនា​ កន្លងទៅ ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ទួន ប៊ុន​ថា ភេទ​ប្រុស អ​យុ​៣៤​ឆ្នាំ ជនជាតិខ្មែរ​ស្នាក់នៅ​មិន​ពិតប្រាកដ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥​ល្ងាច ​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១៦ ​នៅ​ចំណុច​សង្កាត់​ទួល​សង្កែ បន្ទាប់ពី​លូច​ម៉ូតូ​១​គ្រឿង​ម៉ាក ​ViNO (​កូន​ទា​)​ពណ៌​ទឹកក្រូច លេខ​តួ​​ :SA26J360340 ​លេខ​ម៉ា​ស៊ី​ន​​ A304E360222 ​គ្មាន​ស្លាក​លេខ នៅ​ថ្ងៃទី​០៣​មីនា​២០១៦ វេលា​ម៉ោង​៨​ព្រឹក​នៅ​ចំណុច​ផ្ទះ​លេខ​៤៦I​ផ្លូវ​រថភ្លើង​ក្រុមទី​១​ភូមិ​ទួលគោក​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

   បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង ប៉ូលិស​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ន​សង្ស័យ​នៅ​ថ្ងៃទី​០៥​មីនា​២០១៦ វេលា​ម៉ោង​៥​ល្ងាច​។ ជនរងគ្រោះ​ឈ្មោះ ទួន ថាវ​រី ភេទ​ស្រី អាយុ​២៩ ​ខ្មែរ ស្នាក់នៅ​ផ្ទះ​កើត​ហេ​តុ​ខាងលើ​។​

   បច្ចុប្បន្ន ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់