ទស្សនាវដ្តីជប៉ុនមួយចេញមុខសុំទោសដោយសារផ្សាយបញ្ជីសាកលវិទ្យាល័យ ដែលងាយទាក់និស្សិតស្រីយកទៅរួមភេទ

ទស្សនាវដ្តីរបស់ជប៉ុនមួយបានធ្វើការសុំអភ័យទោសនៅថ្ងៃពុធនេះ សម្រាប់អត្ថបទមួយ បានដាក់ចំណាត់ថ្នាក់សាកលវិទ្យាល័យ ដែលមាននិស្សិតស្រីងាយស្រួលក្នុងទាក់យកទៅរួមភេទនៅឯពិធីជប់លៀងផឹកស៊ី។

ប្រតិកម្មលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានកើតឡើង បន្ទាប់ពីទស្សនាវដ្តី Spa! បានបោះពុម្ពផ្សាយបញ្ជីមហាវិទ្យាល័យ ដែលមាននិស្សិតស្រីងាយស្រួលអូសទាញយកទៅរួមភេទ បន្ទាប់ពីផឹកស៊ីរួច។

បញ្ជីនេះបានបង្ហាញនៅក្នុងទស្សនាវដ្តីប្រចាំសប្តាហ៍ទី ២៥ លេខចេញខែធ្នូ ហើយបានជំរុញឱ្យមានកំហឹងជាពិសេសលើបណ្តាញអ៊ីនធឺណេត ដែលស្ត្រីម្នាក់បានចាប់ផ្តើមយុទ្ធនាការស្វែងរកការសុំទោស និងការផ្អាកលក់របស់ទស្សនាវដ្ដីនោះ។

ញត្តិទាមទារឱ្យមានការសុំទោសបង្ហោះលើវេបសាយ change.org បានចោទប្រកាន់អត្ថបទពីបទ "បំផុសឱ្យមានការបៀតបៀតផ្លូវភេទ មើលងាយមើលថោក និងប្រមាថស្ត្រី" ហើយបានប្រមូលការគាំទ្រពីមនុស្សជាង ២,៨ ម៉ឺននាក់កាលពីថ្ងៃអង្គារ។

នាយកដ្ឋាននិពន្ធរបស់ទស្សនាវដ្តីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ "យើងចង់សុំទោសចំពោះការប្រើប្រាស់ភាសារសើប ដើម្បីទាក់ទាញអ្នកអានអំពីរបៀបដែលពួកគេអាចស្និទ្ធស្នាលគ្នាជាមួយនឹងស្ត្រី និងដើម្បីបង្កើតចំណាត់ថ្នាក់មួយ ... ជាមួយឈ្មោះសាកលវិទ្យាល័យពិតប្រាកដ ... ដែលលក្ខណៈពិសេសនេះ ធ្វើឱ្យអ្នកអានខឹង "៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...