លោកប្រធានលីមកពីនាយកដ្ឋាន​អប់រំ​សន្តិភាព HWPL ធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកសន្តិភាពជាមួយសម្តេចសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ ក្រសួងយុត្តិធម៌ និង ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ

​    ​ភ្នំពេញ​-​ក្រសួង​អប់រំ​យុវជន​និង​កីឡា សហការ​ជាមួយ​អង្គការ​សន្តិភាព​អន្ដរជាតិ និង​រៀបចំ​ពិធី​សម្ពោធ​អគារ នាយកដ្ឋាន​អប់រំ​សន្តិភាព HWPL នៅ​ថ្ងៃទី​១៤ កម្ភៈ ២០១៩ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់រប​ស់ អង្គការ​សន្តិភាព​អន្ដរជាតិ HWPL ក្នុង​គោលបំណង​ស្វែងរក​សន្តិភាព​សម្រាប់​ពិភពលោក​។ 

​    ​យោងតាម​ប្រភពពី​សេចក្តីប្រកាស​បានបង្ហាញ​ថា ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​សហការ​ជាមួយ​អង្គការ​សន្តិភាព​អន្ដរជាតិ HWPL បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំមុន ដើម្បី​ណែនាំ​ការអប់រំ​សន្តិភាព​នៅ​ទូទាំងប្រទេស និង​បង្កើត​នូវ​គោលនយោបាយ​និង​កម្មវិធី​ដែល​ពាក់ព័ន្ធ​។ ក្នុងនោះ​រដ្ឋមន្ត្រី ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ហង្ស​ជួន ណា​រ៉ុ​ន ធ្លាប់បាន​លើកឡើងថា ការអប់រំ​សន្តិភាព​ក៏ត្រូវ​បានគិត​គូ និង​ដាក់បញ្ចូល​ក្នុង​កម្មវិធីសិក្សា​ក្នុង​សាលា​នៅ​កម្ពុជា​ផងដែរ​។ 

​    ​លោក Sang-dae Lee ប្រធានការិយាល័យ នៅ​សាខា Jeonbuk បាន​មានប្រសាសន៍ថា "​ព្រឹត្តិការណ៍​សន្តិ​ភាពជា​បន្តបន្ទាប់​នេះ និង​ពង្រឹង​ភាពជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​កម្ពុជា​និង​អង្គការ HWPL ជា​បណ្តាញ​អន្តរជាតិ សម្រាប់​ការអភិវឌ្ឍ​តាមរយៈ​ការអប់រំ និង​ការសម្របសម្រួល​ជាទូទៅ​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​កូរ៉េ​។​

​     លោក Man Hee Lee ប្រធានអង្គការ HWPL ដែលជាសកម្មជនសន្តិភាព បានមកធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកសន្តិភាព ជាមួយសម្តេចសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ ក្រសួងយុត្តិធម៌ និង ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ និងអំពាវនាវថា មនុស្សទាំងអស់នឹងក្លាយជាអ្នកនាំសារសន្តិភាពដើម្បីទទួលបានសន្តិភាពពិភពលោក។

​    ​សូម​រំលឹកថា ចាប់តាំងពី​ឆ្នាំ 2016 សម្តេច​សង្ឃ ទេព វង្ស ក៏បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​សន្តិភាព HWPL នៅ​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​ផ្តល់ជូន​នូវ​ការផ្លាស់ប្តូរ​អន្តរជាតិ​រួម ជាពិសេស សន្តិភាព​ផ្នែក​សាសនា នៅ​កម្ពុជា ក្នុង​ឆ្នាំ 2017 ផងដែរ​៕

adverise with khmeread
tiger
Loading ad ...