គំរូតាក់ស៊ីហោះដាក់តាំងបង្ហាញលើកដំបូងនៅពិព័រណ៍ CES ឆ្នាំ២០១៩

ចក្ខុវិស័យនៃតាក់ស៊ីហោះដែលនឹងដឹកអ្នកទៅគោលដៅណាត់ជួបដោយមិនបារម្ភពីផ្លូវកកស្ទះ បានឈានដល់ដំណាក់កាលមួយទៀតឆ្ពោះទៅរកការពិត បន្ទាប់ពីក្រុមហ៊ុន Bell Helicopter បានបង្ហាញគំរូរថយន្តតាក់ស៊ីហោះ Bell Nexus របស់ខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ CES ឆ្នាំ២០១៩ ដែលកំពុងដំណើរការ។

គំរូតាក់ស៊ីហោះអាចហោះនិងចុះចតបញ្ឈរត្រង់ (VTOL) របស់ក្រុមហ៊ុន Bell ត្រូវបានដាក់បង្ហាញជាលើកដំបូងកាលពីថ្ងៃចន្ទទី ៧ មករា នៅមុនការបើកជាផ្លូវការនៃការតាំងពិព័រណ៍គ្រឿងអេឡិចត្រូនិចនៅទីក្រុងឡាសវេហ្គាស។

គន្លឹះសំខាន់ចំពោះការច្នៃប្រឌិតទាក់ទាញភ្នែករបស់វាគឺស្លាបចក្រចំនួន ៦ ដែលជួយឱ្យរថយន្តនេះសម្រេចបាននូវការហោះបញ្ឈរត្រង់ឡើងទៅលើមេឃ។

ក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថាខ្លួននឹងដឹកនាំការចេញម៉ូត ការអភិវឌ្ឍ និងការផលិតប្រព័ន្ធ VTOL ប៉ុន្តែខ្លួនក៏កំពុងសហការជាមួយក្រុមហ៊ុន ៥ ផ្សេងទៀតដែរដើម្បីធ្វើឱ្យតាក់ស៊ីហោះ Bell Nexus ក្លាយជាការពិត។

ក្រុមហ៊ុន Safran នឹងផ្តល់ប្រព័ន្ធរុញទៅលើមេឃហាយប្រ៊ីដ ក្រុមហ៊ុន EPS នឹងអភិវឌ្ឍតំបន់ផ្ទុកថាមពល ក្រុមហ៊ុន Thales នឹងផ្តល់នូវហាដវែនិងសូហ្វវែកំព្យូទ័រសម្រាប់បញ្ជាការហោះហើរ ក្រុមហ៊ុន Moog នឹងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសកម្មភាពហោះហើរ និង ក្រុមហ៊ុន Garmin នឹងរួមបញ្ចូលម៉ាស៊ីនអេកូនិងកុំព្យូទ័រគ្រប់គ្រងរថយន្តហោះនេះ៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត