ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រកាសសាងសង់វីឡា លក់ក្នុងតំលៃមិនដល់ ​២ ​ម៉ឺន​ដុល្លារ​ផង

    ភ្នំពេញ- ដោយមានគម្រោងជាបន្តបន្ទាប់ លោកឧកញ៉ា​ល្បី​​ឈ្មោះ ឡេង ណាវ៉ាត់ត្រា បានបង្ហាញនៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកថា លោកនឹងចាប់ផ្តើមសាងសង់​វីឡា​ទោល​ជា​ច្រើន​ខ្នង ដាក់​លក់​ជូន​អតិថិជន​ដែល​មាន​តម្លៃ​ទាប​មិន​គូរ​ឲ្យ​ជឿ ពោល​គឺ​ត្រឹម​តែ ១៩,៩៩៩ ដុល្លារ ដោយ​តម្លៃ​​នេះ គឺក្រោយពីក្រុមហ៊ុន​បាន​បញ្ចុះ​យ៉ាងច្រើនសន្ធឹកសន្ធាប់រហូត​ដល់​២​ម៉ឺន​ដុល្លារ ខណៈ​​តម្លៃ​ពេញ​សម្រាប់ប្រភេទវីឡាទោលក្នុងក្តីស្រម៉ៃរបស់លោកអ្នក គឺមានតម្លៃដល់ទៅ ​៣៩,៩៩៩ ដុល្លារសហរដ្ឋអាមេរិកឯណោះ។  

    ​ងាកទៅគម្រោង របស់​បុរី​ ឡេង ណាវ៉ាត្រា សាខា​ខេត្ត ព្រះសីហនុ សម្រាប់វីឡាទោលក្នុងក្តីស្រម៉ៃនោះ គឺមាន​ទំហំផ្ទះ 6.8m×9m និង ​ទំហំដី ​8.4mx14m ។ ជាពិសេសទីតាំងគម្រោងទៀតសោត គឺចេញពី​ប្រលានយន្តហោះត្រឹមតែ 18 គីឡូម៉ែត្រ ជិះ​តាម​ផ្លូវ​ជាតិ​លេខ​៤​ដល់​បង្គោលគីឡូម៉ែត្រលេខ ១៨៩​ ឆ្វេងដៃ ជាប់ផ្សារ ព្រៃនប់ ក្រុងព្រះសីហនុ ដែលពិតជាតំបន់​មនុស្ស​រស់​នៅអ៊ូអរ​បំផុត។ 


​លក្ខណៈ​ពិសេស​របស់ វីឡា​ទោល​ខាង​​​ខាង​លើ  មាន​សួនច្បារខាងមុខវីឡា ងាយ​ស្រួល​ក្នុង​ការធ្វើកម្មវិធីផ្សេងៗ ដូចជាជប់លៀង​ជា​ដើម ។ ចំណែកក្នុង​ផ្ទះវីឡាទោល ដែលមានតម្លៃធូរថ្លៃនេះទៀតសោត គឺ​មាន​បន្ទប់គេងចំនួន 2 កន្លែង​ទទួល​ភ្ញៀវ ​បូក​រួម​ជា​មួយ​ផ្ទះបាយ​ដែល​មាន​ការ​រចនា​ដ៏​ល្អ​ប្រណិត​និង​បរិក្ខារ​ទំនើបៗ ។

    ការ​ប្រកាស​លក់គ​ម្រោង​ខាង​លើ មានបង្ហាញនូវ​រូប​ម៉ូដ​វីឡា​ជា​ច្រើន​ប្លង់​ផង​នោះ បាន​ធ្វើ​ឲ្យ​អតិថិជន គាំទ្រ​ជា​ខ្លាំង​ ដោយ​ពួក​គេ រំពឹង​ថា តម្លៃ​នេះ​ម្នាក់​ៗ​អាច​មាន​លទ្ធភាព​ទិញ​​រស់​នៅ​បាន​គ្រប់គ្នា ត្បិត​អី​វា​មាន​តម្លៃ​ទាប​ សូម្បី​តែ​យក​ប្រាក់​ដែល​ទិញ​នេះ​មក​សាង​សង់​ដោយ​ខ្លួន​ឯង​ក៏​សង់​មិន​បាន ហើយ​ប្រសិន​បើ​ទិញ​ទុក​​លក់​វិញ​ទទួល​បាន​ប្រាក់​ចំណេញ​​ច្រើន ក្នុង​រយៈ​ពេល​​ខ្លី។ 

    ​ក្រៅ​ពី​ប្រកាស​សាង​សង់​​​វីឡា​ទោល បុរី​ឡេង ណាវ៉ាត្រា មាន​គម្រោង​ជា​ច្រើន​ទៀត​លើ ផ្ទៃ​​​ដី ​​១៥០​ហិតា ដែល​​​មាន​​​ទីតាំង​​​​តាម​​​បណ្ដោយ​​​ផ្លូវ​​​ជាតិ​​​លេខ​​៤ ក្នុង​​​ភូមិ ទូល​​​ទទឹង​​២ ឃុំ ទូល​​​ទទឹង ស្រុក ព្រៃ​នប់ ខេត្ត ព្រះសីហនុ ។ ថ្មី​ៗនេះ ឧកញ៉ា ដែល​​មាន​ប្រវត្តិ អតីត​ពលករ​ធ្វើ​ការ​នៅ ប្រទេស​កូរ៉េ​រូប​នេះ ក៏​បាន​ប្រកាស​និង និង​សាង​សង់​ផ្ទះ​សំណាក់​​ដែល​មាន​តម្លៃ​១០​ទៅ​២៥ ដុល្លារ ក្នុង​​​១​យ​ប់ លើ​ទីតាំង​អភិវឌ្ឍន៍​ខាង​លើ​ផង​ដែរ៕ 
 

adverise with khmeread
tiger
Loading ad ...