រថយន្តអគ្គិសនី Tesla របស់អាមេរិកអួតថាតម្លៃថោកជាងគេលើទីផ្សារ ឥឡូវឡានអគ្គិសនីចិនចេញថ្មីរឹតតែថោកជាងទៅទៀត

ក្រុមហ៊ុន Tesla Inc របស់លោក Elon Musk បានអះអាងថា ខ្លួនគឺជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃបំផុតមួយ ប៉ុន្ដែការអះអាងរបស់គាត់បានផ្លាស់ប្ដូរទាំងស្រុង នៅពេលក្រុមហ៊ុនចិនមួយបង្ហាញរថយន្តអគ្គិសនី ដែលមានតម្លៃថោកជាងគេនៅលើលោក។

Great Wall Motors គឺជាក្រុមហ៊ុនផលិតរថយន្តមួយមានមូលដ្ឋាននៅខេត្ត Baoding ប្រទេសចិន បានបង្ហាញរថយន្តតម្លៃទាបបំផុតហៅថា ORA R1 ដែលមានតម្លៃត្រឹមតែ ៨.៦៨០ ដុល្លារប៉ុណ្ណោះនៅលើទីផ្សារ។

អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន Ora line និងជាអនុប្រធានក្រុមហ៊ុន Great Wall Motors លោក Ning Shuyong បាននិយាយថា "ក្នុងនាមជាអ្នកចំណូលថ្មីនៅលើទីផ្សារ ORA R1 ផ្តល់នូវបទពិសោធន៍មិនធ្លាប់មានពីមុនមកដល់អ្នកបើកបរ"។

រថយន្តនេះ ភ្ជាប់ជាមួយនឹងអាគុយកម្លាំង ៣៣ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបាន ៣១២ គីឡូម៉ែត្ររាល់ការសាកអាគុយម្ដង។ យ៉ាងណាមិញ របាយការរបស់ NEDC បានគណនារកឃើញថា ORA R1 អាចបើកបរបានត្រឹមតែ ២៤១ គីឡូម៉ែត្ររាល់ការសាកអាគុយម្ដងប៉ុណ្ណោះ៕


 

adverise with khmeread
tiger
Loading ad ...