វិធីដោះស្រាយនៅពេលកុំព្យូទ័ររបស់អ្នកចេញ Blue Screen

    បើចេញផ្ទាំង Blue Screen ឫក៏ Blue Screen of Death នៅលើក្រាហ្វិក នោះបង្ហាញថាកុំព្យូទ័រលោកអ្នកកំពុងជួបបញ្ហាហើយ។ វាអាចមានន័យថា ប្រព័ន្ធកុំព្យូទ័រខូច ឫក៍ Hardware ណាមួយលើកុំព្យូទ័ររបស់លោកអ្នកខូច ហើយដល់ដំណាក់កាលមួយដែលត្រូវដូរវាចេញហើយ។ នៅពេលខ្លះទោះអ្នកប្រឹងប្រែងដំឡើងប្រព័ន្ធប្រតិបត្តិការ​ Windows សាជាថ្មីយ៉ាងណាក៏ដោយក៏នៅតែមានបញ្ហាបែបនេះដដែល។
    ដូច្នេះខាងក្រោមនេះ គឺជាដំណោះនៅពេលចេញ Blue Screen នៅលើប្រព័ន្ធប្រតិបត្តិការរបស់អ្នក៖

១. ដំណោះស្រាយទី១ចូលតាម Safe Mode
    ករណីកុំព្យូទ័ររបស់អ្នកមិនចូលទៅដល់ផ្ទាំង Window Desktop បាន អ្នកត្រូវចូលតាម Safe Mode តាមរយៈការ Restart កុំព្យូទ័ររបស់អ្នក ហើយធ្វើការចុចទៅលើ F8 លើ Keyboard របស់អ្នក។ សម្រាប់អ្នកដែលប្រើប្រាស់ Windows 8 និង Windows 10 ចូល Safe Mode ត្រូវចុច Shift + F8 ដើម្បីទៅកាន់ Safe Mode បាន។ 
- រូបភាព១

- បន្ទាប់ពីបានចូលទៅដល់ Safe Mode នៅពេលដែលអ្នកចូលទៅដល់ Window Desktop របស់ Safe Mode ហើយ អ្នកនឹងទទួលបានរបាយការណ៍ error របស់ប្រព័ន្ធប្រតិបត្តិការដែលបានលេចឡើងមកឲ្យដូចរូបភាពខាងក្រោម។ 
- រូបភាព២

- អ្នកត្រូវមើលសាររបាយការណ៍ error នោះ ហើយទៅរកទីតាំងនៃសារនោះ ដើម្បីលុបវាចោលដើម្បីកុំអោយលោត Blue Screen មកទៀត។ 

២. ដម្លើង Driver ដែលត្រូវគ្នាជាមួយអ្នកនិង Hardware របស់អ្នក
    ក្រោយពីធ្វើតាមវិធីខាងលើហើយ អ្នកត្រូវតែធ្វើការដម្លើង driver ណាដែលត្រូវគ្នាជាមួយនឹង Hardware របស់អ្នកដើម្បីកុំអោយចេញ Blue Screen មកទៀត។ បញ្ហានេះផងដែរ ភាគច្រើនកើតទៅ Hardware ដូចជា VGA, Wireless Card, Mouse Pad។
- រូបភាព៣

៣. តាមរយៈការដូរ RAM ថ្មី
    បើសិនវិធីខាងលើអ្នកបានធ្វើហើយនៅតែលោត Blue Screen មកទៀត មានន័យថាអ្នកកំពុងមានបញ្ហាលើ Ram ដែលវាដល់អាយុកាលរបស់វាត្រូវខូច ដូច្នេះអ្នក
 ត្រូវធ្វើការផ្លាស់ RAM របស់អ្នកចេញដើម្បីឲ្យកុំព្យូទ័ររបស់អ្នកមានសភាពដូចដើមវិញ។
- រូបភាព៤

-->
adverise with khmeread