adverise with khmeread 2db97488 d3b7 41fa 9628 552f6b00e3bc

សមិទ្ធផល​វត្ត​ពោធិ៍​ព្រឹ​ក្យ​តម្លៃ​ជិត​៤០​លាន​រៀល​ត្រូវបាន​បញ្ចុះ​ខណ្ឌសីមា​

     កំពង់ចាម ៖ សមិទ្ធផល​នានា​តម្លៃ​ជិត​៤០​លាន​រៀល​ត្រូវបាន​ប្រារព្ធ​ពិធី​បញ្ចុះ​ខណ្ឌសីមា​នៅ​វត្ត​ពោធិ៍​ព្រឹ​ក្យ ហៅ​វត្ត​ក្រូច ក្នុងភូមិ​ក្រូច ឃុំ​ក្រូច ស្រុក​ព្រែ​ឈរ ខេត្តកំពង់ចាម​នា​ព្រឹក​ថ្ងៃទី​៥ ខែមីនា​នេះ​ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ឯក​ហ៊ុន ម៉ា​ណែ​ត​នាយរង​សេនាធិការ​ចម្រុះ​មេបញ្ជាការរង កងទ័ពជើងគោក​និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​។​

     ក្នុងឱកាស​នោះ​ក៏មាន​ការចូលរួម​ពី​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម​និង​លោក​ឧក​ញ្ញ៉ា ឌី ប៉ូ ដែលជា​សប្បុរសជន​សំខាន់​ជាងគេ ហើយក៏​មានការ​ចូលរួម​ពី​មន្ត្រី រាជ ការ ក្រុមការងារ​បក្ស​ចុះជួយ​ស្រុក​ព្រៃឈរ លោកតា លោកយាយ សិស្សានុសិស្ស ជាច្រើន​រយ​នាក់​ផងដែរ​។​

     លោក​ឧក​ញ្ញ៉ា ឌី ប៉ូ អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ព្រៃឈរ បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​ជិត​៤០​លាន​រៀល រួមជាមួយ​សប្បុរសជន​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ក្នុង​ការកសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​ពោធិ៍​ព្រឹ​ក្យ ហៅ​វត្ត​ក្រូច​ខាងលើនេះ ដើម្បី​ជា​ប្រយោជន៍​សាធារណៈ​។​

     លោក​បណ្ឌិត​ហ៊ុន ​ម៉ា​ណែ​ត មានប្រសាសន៍​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ក្រុមការងារ​ចុះ ជួយ​ពលរដ្ឋ​ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​ដែល​បានរួម​គំនិត​សាមគ្គី​គ្នា​លះបង់​ថវិកា​និង​កម្លាំងកាយ​ចិត្ត​ព្រមទាំង​ពេលវេលា​ក្នុង​ការកសាង​សមិទ្ធផល​នានា​ជាច្រើន​ជូន​ពលរដ្ឋ​ស្របតាម​ទិសដៅ​យុទ្ធសាស្ត្រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។​

     លោក​ហ៊ុន ម៉ា​ណែ​ត បន្តថា  វត្ត​នេះ​ត្រូវបាន​កសាងឡើង​ក្នុង​រយៈពេល​៣០០​ឆ្នាំ ដើម្បី​កសាង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ហើយ​កូនចៅ​បាន​បន្ត​កសាង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។​លោក​សប្បាយរីករាយ​ដែល​បាន​ជួបជុំគ្នា​នៅថ្ងៃនេះ​ដោយសារ​សន្តិភាព​និង​ការរីកចម្រើន​របស់​ប្រទេសជាតិ​" ។ លោក​ក៏បាន​អរគុណ​និង​កោតសរសើរ​ព្រះចៅអធិការ សប្បុរសជន​ដែល​បាន​កសាង​ទី​អារាម​នេះ​ដើម្បី​បម្រើ​វិស័យ​សាសនា​ជា​ផលប្រយោជន៍​រួម​។​

     លោក​ហ៊ុន ម៉ា​ណែ​ត​បន្តថា សមិទ្ធផល​នេះ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​ដើម្បី​បម្រើ​វិស័យ​សាសនា ព្រោះ​ទី​អារាម​គឺ​កន្លែង​ប្រមូលផ្តុំ​រវាង​អ្នកមាន​ជីវិត​និង​អ្នក​ដែល​ចែក​ឋាន​ទៅ គឺជា​កន្លែង​ធ្វើបុណ្យ​សន្សំ​កុសល​សម្រាប់​ជាតិ​មុខ​តទៅទៀត​និង​ជា​កន្លែង​ភា្ជ​ប់​និស្ស័យ​និង​ជាទី​សក្ការៈ​។ ការចូលរួម​របស់​សាសនា​គឺ​ការកសាង​សន្តិភាព ព្រោះ​នយោបាយ​ឈ្នះ ឈ្នះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​ផ្សាភ្ជាប់​នឹង​សាសនា ធ្វើឱ្យ​យើង​យោគយល់​គ្នា សន្តោស​ប្រណី​គ្នា ធ្វើអំពើ​ល្អ យោគយល់​គ្នា មិន​ចងពារ​គ្នា ។​

     លោក​បន្តទៀតថា  ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ផ្លូវថ្នល់ គឺធ្វើឡើង​ដើម្បី​ប្រជាជន​សម្បូរ​សប្បាយ ហើយ​ទី​អារាម​នេះ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើបុណ្យ គោរព​ប្រ​តិ្ត​ប​ត្តិ ដែល​ទាំងអស់នេះ​ជា​អំពើ​ល្អ​របស់​រាជរដ្ឋាភិបាល​។​លោក​ក៏បាន​អរគុណ​អាជ្ញាធរ ដែល​បាន​យកចិត្តទុកដាក់​បម្រើប្រជាជន​ធ្វើ យ៉ាងណា​ឱ្យ​ស្រុក​ព្រៃឈរ​មានការ​រីកចម្រើន ឥតឈប់ឈរ ។​

     លោក​បាន​សំណូមពរ​ដល់​ក្មួយៗ​ធ្វើជា​កូន​ល្អ​មិន​ធ្វើបាប​ឪពុកម្តាយ​ត្រូវធ្វើ​អំពើ​ល្អ​ជួយ​ឳ​ពុក​ម្តាយ​និង​ត្រូវខិតខំ​រៀនសូត្រ និង​បាន​ថ្លែងអំណរគុណ​លោកគ្រូ អ្នកគ្រូ​ដែល​បាន​យកចិត្តទុកដាក់​បង្ហាត់​បង្រៀន​សិស្សានុសិស្ស​។ ឱកាស​ដែល​ក្មួយៗ​បាន​រៀនសូត្រ​នេះ​គឺជា​ឱកាស​មាស ដែល​ជំនាន់​ឱ​ពុក​ម្តាយ​ក្មួយ​មិនបាន​រៀនសូត្រ​ដូច​សព្វថ្ងៃនេះ​ទេ​។ ការធ្វើឱ្យមាន​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ត្រូវមាន​ចំណុច​សំខាន់​ពីរ ទីមួយ​ការអនុវត្ត​របស់​សម​ត្ថ​កិច្ច ទី​ពីរ ការចូលរួម​របស់​ប្រជាពលរដ្ឋ​។​

     លោក​លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម មានប្រសាសន៍ថា ការអភិវឌ្ឍ​ក្នុងស្រុក​និង​ខេត្ត​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ បានមកពី​ការចូលរួម​ពី​សប្បុរសជន ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ​ដែល​នេះ​គឺជា​ឆ្លុះបញ្ចាំង​ស្មារតី​សាមគ្គីភាព​និង​សន្តិភាព​។​

     លោក​បន្តថា  ប្រទេសជាតិ​មាន​សុខសន្តិភាព​ជិត​៣០​ឆ្នាំ​ក្រោម​គោលនយោបាយ​និង​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​បានធ្វើ​ឱ្យមាន​សន្តិភាព ការរីក​ស​ម្រើ​ន​ហេដ្ឋារចនាសម្ព័ន្ធ​និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ហើយ​សន្តិភាព​កើតចេញពី​មហា​សាមគ្គី​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​។

    លោក​បន្តទៀតថា  ក្រុម​អគតិ​និង​សប្បាយចិត្ត​និង​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​ខិតខំ​កសាង​តាំងពី​បាតដៃ​ទទេ និង​បាន​ប្រើ​ឧបាយកល​គ្រប់បែបយ៉ាង​និង​បំភ្លៃ​ការពិត​ដើម្បី​បំពេញ​ការចង់​ឈ្នះ​របស់​បក្ខ​ខ្លួន​។ ទោះបី​វា​យឺត​បន្តិច​បើ​ប្រៀបធៀប​ប្រទេស​ដែល​រី​ចម្រើន ប៉ុន្តែ​ជា​ខិតខំ​បង្ក​ឱកាស​ឱ្យមាន​ការអភិវឌ្ឍ និង​ឱកាស​ផ្សេងៗ​និង​កំពុង​កែលម្អ​។​

    ចុងក្រោយ​លោក​បានប្រកាស​ចាត់វិធានកា​រលើ​ភាព​អសកម្ម​មួយចំនួន​ដូចជាគ្រឿង ញៀន ល្បែងស៊ីសង និង​និង​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​អញ្ជើញ​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​បុណ្យ​ទន្លេ​នៅ​ថ្ងៃទី ១១-១២-១៣ ខែមីនា ខាងមុខនេះ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់