adverise with khmeread Df953fed 9eed 4831 96ae da61315ac2b1

ឃាត់​មនុស្ស​២​នាក់​ជាមួយ​ថ្នាំញៀន​២៨​កញ្ចប់​

  ​ ភ្នំពេញ ៖ មនុស្ស​២​នាក់​ត្រូ​វ​ប៉ូលិស​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៥​មិនា ២០១៦​វេលា​ម៉ោង​៣​និង​១៥​ល្ងាច​នាទី ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅក្នុង​បន្ទប់​ជួល ក្រុមទី​៤​ភូមិ​ឡ​កំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។​

   ប៉ូ​លិ​សយាយ​ថា ក្រុម​ស្រាវជ្រាវ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ឬ​ស្សី​កែវ បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន​២​ទីតាំង​ជាប់​គ្នា ស្ថិតនៅក្នុង​បន្ទប់​ជួល ក្រុមទី​៤ ភូមិ​ឡ​កំបោរ សង្កាត់ ស្វាយប៉ាក ដោយបាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​គឺ ១-​ឈ្មោះ ដួង ផល្លា ភេទ ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ក្រុម​៤​ភូមិ​ឡ​កំបោរ​សង្កាត់​ស្វាយប៉ាក មុខរបរ​លក់​ត្រី និង​
 ២-​ឈ្មោះ យិន  ឌី​ណា  ភេទ ស្រី អាយុ ៣៥​ឆ្នាំ  ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល​កន្លែងកើតហេតុ មុខរបរ​នៅផ្ទះ​។ ដកហូត​គ្រឿងញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២៨​កញ្ចប់ និង​សំភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​

   បច្ចុប្បន្ន​បញ្ជូនទៅ​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់