ពិសបន្សាបពិស! វេជ្ជបណ្ឌិតវៀតណាមប្រើស្រាបៀរ ១៥ កំប៉ុងបញ្ច្រកអ្នកពុលស្រាដើម្បីសង្គ្រោះជីវិត

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមួយក្នុងភាគខាងជើងប្រទេសវៀតណាម បានប្រើវិធីសាស្ដ្រប្លែកមួយដើម្បីព្យាបាលអ្នកជំងឺពុលស្រាម្នាក់ ដោយប្រើស្រាបៀរ ១៥ កំប៉ុងឱ្យគាត់ផឹកដើម្បីសង្គ្រោះជីវិតរបស់គាត់។

លោក Nguyen Van Nhat វ័យ ៤៨ ឆ្នាំបានចូលមន្ទីរពេទ្យថ្ងៃទី ២៥ ធ្នូ ដោយមានរោគសញ្ញាពុលស្រាធ្ងន់ធ្ងរ បន្ទាប់ពីផឹកវាយ៉ាងច្រើនក្នុងពិធីជប់លៀងកាលពីពេលថ្មីៗនេះ។

យោងតាមប្រធានមន្ទីរពេទ្យលោក Le Van Lam បានឱ្យដឹងថា Nhat បានសន្លប់ និងជីវិតរបស់គាត់គឺស្ថិតក្នុងគ្រោះថ្នាក់នៅពេលនោះ ហើយគាត់ក៏ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ Quang Tri General Hospital ខេត្ត Quang Tri ក្នុងភាគខាងវៀតណាម។

វេជ្ជបណ្ឌិតបានយកគំរូឈាមពី Nhat និងរកឃើញកម្រិតជាតិមេតាណុលក្នុងឈាមរបស់គាត់រហូតដល់ទៅ ១.១១៩ ដងលើសពីកម្រិតដែនកំណត់ច្បាប់ទៅទៀត។

Lam និយាយថា ស្រាបៀរបីកំប៉ុង បានជួយគាត់ភ្លាមៗ ដោយពន្យារការងាររបស់ថ្លើមពីជាតិមេតាណុល។

ការសង្គ្រោះបានប្រើស្រាបៀរចំនួន ១៥ កំប៉ុងដើម្បីគ្រប់គ្រងស្ថានភាពអ្នកជំងឺដោយស្រាបៀរចំនួន ១ កំប៉ុងអាចទប់ស្កាត់ថ្លើមពីប្រតិកម្មជាមួយនឹងជាតិមេតាណុលបាន ១ ម៉ោង មុនពេល Nhat ដល់ចំណុចល្អឡើងវិញ ហើយមន្ទីរពេទ្យក៏អនុញ្ញាតឱ្យគាត់ចេញពីមន្ទីរពេទ្យបាន។

យោងតាមវេជ្ជបណ្ឌិតរូបនោះ ការប្រើស្រាបៀរសង្គ្រោះអ្នកពុលស្រា គឺមិនធ្លាប់ឮម្ដងណាឡើយនៅលើពិភពលោកនេះ។

ប៉ុន្ដែគាត់បានបកស្រាយថា ថ្លើមមនុស្សមានអាទិភាពក្នុងការបំបែកធាតុអេតាណុលទៅលើមេតាណុលបាន។

គាត់បន្តថា នៅពេលមេតាណុលត្រូវបានបំបែក វានឹងបញ្ចេញសារធាតុ Formaldehyde ដែលជាតិសារធាតុគីមីពុលកម្រិតខ្ពស់មួយ ដែលអាចបណ្ដាលឱ្យស្លាប់បាន នៅពេលអ្នកបរិភោគវាច្រើន។ ទន្ទឹមនឹងនោះ អេតាណុលមិននាំឱ្យពុលទេ នៅពេលវាត្រូវបានបំបែកដោយថ្លើម៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...