adverise with khmeread D53b9e06 0d39 487f 9681 c4de7b946ce5

ជួប​បុរស​ម្នាក់​ស្លាប់​ក្បែរ​ខ្មោច​ក្របី​នៅ​ព្រៃនប់

    ព្រះសីហនុ ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្បែរ​ខ្មោច​ក្របី​មួយ​ក្បាល​ក៍​ឃើញ​ងាប់​ក្បែរ​នោះដែរ​នៅ​ផ្លូវជាតិ​លេខ​៤​ម្តុំ​ស្ពាន​ទឹកសាប​ឃុំរាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

    គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​ជិត​៨​យប់​ថ្ងៃទី​៥​មិនា​នេះ ដែល​ទំនងជា​កើតឡើង​ដោយសារ​រថយន្ត​ណាមួយ​បើក​បុក​ងាប់​រួចហើយ​បើក​រត់គេច​។ បន្ទាប់មក​បុរសរងគ្រោះ​បើក​ម៉ូតូ​បុក​ក្របី​ស្លាប់​ខ្លួនឯង​។ នេះ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​បណ្តោះអាសន្ន​ពី​អ្នកធ្វើដំណើរ​ឆ្លងកាត់​។​

    ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានធ្វើ​ដំណើរ​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​ស្រាវជ្រាវ​លើ​គ្រោះថ្នាក់​នេះហើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់