ក្រោយមានទំនាស់ក្នុងគ្រួសារ បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន

ព្រៃវែង ៖ បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល​ នៅថ្ងៃទី១០ ខែមករា ២០១៩ វេលាម៉ោង៦ និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ គង់ វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ អសយដ្ឋាន ភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ 

ប្រភពពីក្រុមគ្រួសារបានឱ្យដឹងថា​ ដោយមានទំនាស់ក្នុងគ្រួសារ បន្ទាប់មកក៏បានចងកដោយខ្លួនឯង។ លុះព្រឹកឡើងទើបប្រពន្ធដឹងថា ចងកនឹងខ្សែអង្រឹងជាប់ទ្វារបងផ្ទះ របស់ខ្លួន (ជនរងគ្រោះ)។

ក្រោយកើតហេតុកម្លាំងប៉ូលិសជំនាញខាងបច្ចកទេសខេត្តបានសហការជាមួយកម្លាំងប៉ូលិសអធិការក្រុងធ្វើការពិនិត្យឃើញថាជនរងគ្រោះពិតជាចង ក ដោយខ្លួនឯងមែន និងបានប្រគល់សពដល់ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី​៕


 

adverise with khmeread