ម៉ូតូ និងរថយន្តបើកបុកគ្នាស្លាប់២នាក់នៅក្រុងព្រះសីហនុ

​ព្រះសីហនុ​​​ ៖​ ​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងរថយន្តនៅវេលាម៉ោង​៣ និង៣០នាទីរសៀលថ្ងៃទី​១០ ខែ​មករា ឆ្នាំ២០១៩ លើផ្លូវ ៧០៤ ត្រង់ចំណុចជិតភូមិគ្រឹះជំទាវមេទ័ពម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ​ បណ្តាលឱ្យស្លាប់ភ្លាមៗ២នាក់។
 
​ប៉ូលិសនិយាយថា​ ភាគីម៉ូតូម៉ាក SUZUKI LET ពណ៌ ផ្កាឈូក-ស ពាក់ស្លាកលេខ ភ្នំពេញ1GI-4301 អ្នកបើកបរឈ្មោះ ហ៊ីង ចាន់ពន្លក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ រួមដំណើរម្នាក់ឈ្មោះ មិនស្គាល់អត្តសញ្ញាណ អ្នកទាំងពីរស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានទិសដៅពីកើត ឆ្ពោះទៅលិច។ 

​លុះមកដល់ចំណុចកើតហេតុស្ថានភាពផ្លូវកោងបានជ្រុលទៅបុក នឹងរថយន្ត ០១គ្រឿងម៉ាក SANY ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ 5A-0519 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ) មានទិសដៅផ្ទុយគ្នា​។ ចំណែករថយន្តជាកម្មសិទ្ធិរបស់ក្រុមហ៊ុន គន់ យី មានទីតាំងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។ 

​ប៉ូលិសបន្តថា​ ក្នុងហេតុការណ៍គ្រោះថ្នាក់នេះបង្កឱ្យស្លាប់មនុស្សចំនួន ០២នាក់ ស្លាប់ភ្លាមនៅន្លែងកើតហេតុ រួមមាន​ ១-ឈ្មោះ ហ៊ីង ចាន់ពន្លក អ្នកបើកបរម៉ូតូ ស្លាប់ បានប្រគល់ជូនទៅដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិង២-ឈ្មោះ មិនស្គាល់អត្តសញ្ញាណ អ្នករួមដំណើរ ស្លាប់ កំពុងស្រាវជ្រាវរកអត្តសញ្ញាណ និង ក្រុមគ្រួសារ​។

​ចំណែកវត្ថុតាងរថយន្ត ០១គ្រឿង ខូចខាតស្រាល និងម៉ូតូ០១គ្រឿង ខូចខាតធ្ងន់ ហើយសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...