បង្ហាញមុខជនសង្ស័យជួញគ្រឿងញៀន២នាក់ នៅស្រុកបរិបូរណ៌

កំពង់ឆ្នាំង ៖ កម្លាំងប៉ូលិសជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងប៉ូលិសស្រុកបរិបូរណ៌ សហការជាមួយកងរាជអាវុធហត្ថស្រុកបរិបូរណ៍ ក្រោមការបញ្ជាដឹកនាំពីលោកព្រះរាជអាជ្ញា យូ ទិត្យវឌ្ឍនៈ និងលោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការប៉ូលិសខេត្តបាន ចុះបង្ក្រាបគ្រឿងញៀន ០១កន្លែង ចំណុចផ្ទះរបស់ឈ្មោះ ហែម ចាន់ថន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិព្រៃតាម៉ូង ឃុំផ្សារ ស្រុកបរិបូរណ៍ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ២នាក់​ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៣០នាទីព្រឹក។ 

សមត្ថកិច្ចនិយាយថា​ ជនសង្ស័យ ១-ឈ្មោះ ខៀវ សុវី ភេទប្រុស អាយុ ២៦ឆ្នាំនិង២-ឈ្មោះ យូ ចិត្រា ភេទប្រុស អាយុ ២៧ឆ្នាំ (អ្នកទាំង ០២ រស់នៅភូមិ ឃុំ ខាងលើ)។ ដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀន ០៣កញ្ចប់, ទឹកថ្នាំ KETAMINE ៥០ប្រអប់ ក្នុង១ប្រអប់ ២៥ដប់, ជញ្ជីងថ្លឹងថ្នាំចំនួន០២គ្រឿង សម្ភារៈវេចខ្ចប់មួយចំនួន, រថយន្ដ១គ្រឿង ម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខ ២AF ៣៨៤២ ម៉ូតូ ០១គ្រឿងម៉ាកឌូគ ពាក់ស្លាកលេខ ១GP ៩៦៤០, កាំបិតចុងស្រួច ០១ដើម, ប្រាក់ដុល្លាចំនួន ៣៩៥០$, ប្រាក់រៀល ៧.០០០.០០០រៀល, ខ្សែកពណ៌លឿងស្លេក ០៤ខ្សែ, ខ្សែកពណ៌ ០១ខ្សែ, ខ្សែដៃ ០១ខ្សែ, កងដៃ ០១, ចិញ្ចៀន ៤វង្ស, ទូរស័ព្ទដៃ ១០គ្រឿង ម៉ាក អាយហ្វូន ០៣គ្រឿង នូគៀចុចពិល ០៣គ្រឿង ហួវៃ ០២គ្រឿង អឹមហ្វូន ០១ គ្រឿង និង AIS ០១ គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកស្នងការដ្ឋានប៉ូលិសខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

adverise with khmeread
tiger
Loading ad ...