នារីជំទង់ម្នាក់ស្លាប់ បន្ទាប់ពីទើបវះកាត់កែច្រមុះហើយភ្លាមៗ

នារីជំទង់អាយុ ១៩ ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីវះកាត់កែច្រមុះនៅមន្ទីរពេទ្យវះកាត់កែសម្ផស្សមួយនៅភាគនិរតីប្រទេសចិន។

និស្សិតសាកលវិទ្យាល័យឈ្មោះ Xia Lisha បានស្លាប់ដោយសារធាតុគីមី Hyperthermia ដែលជាប្រតិកម្មធ្ងន់ធ្ងរ បណ្តាលមកពីការប្រើថ្នាំសន្លប់ក្នុងដំណាក់កាលនៃការវះកាត់នៅមន្ទីរពេទ្យ Li Mei Kang Plastic Surgery Hospital នៅក្រុងគួយយ៉ាង ខេត្តគួយចូវកាលពីថ្ងៃព្រហស្បតិ៍។

ក្នុងអំឡុងពេលវះកាត់ក្មេងស្រីនេះមានអាការៈគ្រុនក្តៅខ្លាំង ចង្វាក់បេះដូងលោតញាប់ និងឈឺសាច់ដុំធ្ងន់ធ្ងរ។ យោងតាមរដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា នាងត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យក្បែរនោះ ដែលជាកន្លែងនាងត្រូវបានប្រកាសស្លាប់។

យោងតាមរបាយការណ៍របស់ចិនបានឱ្យដឹងថាមន្ទីរពេទ្យ Li Mei Kang ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ហើយត្រូវបានចុះបញ្ជីថាជាមន្ទីរពេទ្យវះកាត់កែសម្ផស្សដ៏ធំបំផុត និងល្បីល្បាញបំផុតនៅទីក្រុងគួយយ៉ាង។

ក្មេងស្រីនេះបានចំណាយប្រាក់ចំនួន ២៦.៩០០ យ័ន សម្រាប់ការវះកាត់ ដែលត្រូវបានធ្វើឡើងដោយគ្រូពេទ្យដែលមានឈ្មោះថា Zhang។

ការធ្វើកោសល្យវិច័យលើសាកសពត្រូវបានធ្វើឡើង ហើយអាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការស៊ើបអង្កេតលើការស្លាប់របស់នារីវ័យក្មេងនោះ៕
 

adverise with khmeread
tiger
Loading ad ...