បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការផ្តន្ទាទោស

បាត់ដំបង​ ៖​ ប៉ូលិសបានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការផ្តន្ទាទោស​ នាថ្ងៃទី១០ មករា ២០១៩​   បន្ទាប់ពីកម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀន ស្រុក​ថ្មគោល​ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលតាពូង បានចុះប្រតិបត្តិការបង្ក្រាបករណី  រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៩ វេលាម៉ោង​២ និង៥០ នាទីយប់ នៅចំណុច ក្រុមទី ១៦ ភូមិ ប៉ោយសំរោង ឃុំតាពូង ​ស្រុកថ្មគោល ខេត្តបាត់ដំបង​។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ​ ឈ្មោះ​ ហាក់​ ដារ៉ាវុធ​ ភេទ​ប្រុស​ អាយុ ២៩ ឆ្នាំ មានទីលំនៅផ្ទះលេខ៤៤ ក្រុមទី១៦ ​ភូមិ កសិកម្ម ឃុំតាពូង​ ស្រុកថ្មគោល ខេត្តបាត់ដំបង​។ វត្ថុតាងចាប់យកបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៣២ កូនថង់ ទម្ងន់ ៦,២៦ ក្រាម (ទាំងសំបក), ម៉ូតូ​ចំនួន​ ១គ្រឿង​ ម៉ាកវ៉េវ ​ពណ៌ខៀវចាស់​ ចំនួន​ ១គ្រឿង, ទូរស័ព្ទដៃ​ ១គ្រឿង (ចាស់)​ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, អាគុយចំនួន ៣, អំភ្លីឆក់ ចំនួន​ ១, កាំបិតស្នៀត ចំនួន​ ១ និងកាំបិតសាម៉ូរ៉ៃ ចំនួន​ ១។ 

បច្ចុប្បន្ន ជនល្មើសនិងវត្ថុតាងបច្ចុប្បន្នបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕

adverise with khmeread
tiger
Loading ad ...