គោយន្តកែច្នៃដឹកស្រូវរលត់ម៉ាស៊ីន​ ពឹងឱ្យរថយន្តបែនដឹកដីជួយរុញបញ្ឆេះ, ដូចរុញឱ្យក្រឡាប់

​ព្រៃវែង ៖ រថយន្តបែនដឺកដី និងគោយន្តកែច្នៃបានបើក ជ្រុលធ្លាក់សង្កត់លើគ្នា បណ្តាលឱ្យខូចខាតមួយកំណាត់មុខ ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៣រសៀល នៅចំណុចកែងអង្កាញ់ លើផ្លូវជាតិលេខ១១ ក្នុងភូមិបាបោង ឃុំបាបោង ស្រុកពារក៍ ខេត្តព្រៃវែង។ 

​សមត្ថកិច្ចនិយាយថា រថយន្តបែនដឹកដីម៉ាកហ៊ិនដាយ ពណ៌លឿង ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ពុធ ឧត្តុង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិសំរោង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ទិសដៅពីជើងទៅត្បូង។ ចំណែកគោយន្តកែច្នៃ ពណ៌ក្រហម បើកបរដោយឈ្មោះ ឆេង សុខ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ទិសដៅពីលិចទៅកើត។

​សម្ថកិច្ចបន្តថា មូលហេតុដោយសាររថយន្តបើកបរដឹកស្រូវចេញពីស្រែមកឈប់ក្រោមផ្លូវជាតិ (ផ្លូវចុះឡើងថ្នល់) ក៏ស្រាប់តែរថយន្តបែនដឹកដីបើកមកពីទិសខាងជើងទៅត្បូងមកជិតដល់ផ្លូវ ចុះឡើងថ្នល់បានខូច ក៏ឱ្យរថយន្តបែនដឹកដីមួយទៀតរុញបញ្ឆេះម៉ាស៊ីន។ បន្ទាប់មករថយន្តនោះក៏បានជ្រុលធ្លាក់ពីលើថ្នល់មកសង្កត់លើគោយន្តកែច្នៃតែម្តង បណ្តាលឱ្យខូចខាតមួយកំណាត់មុខ។ តែសំណាងល្អគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនមានរងរបួសមនុស្សទេ។

​ចំពោះគោយន្តនិងរថយន្ត សមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលបាបោង៕

adverise with khmeread
tiger
Loading ad ...