ប្រហែសពេកហើយ,​ កំពុងផ្ទេរប្រេងពីរថយន្ត ចូលស៊ីទែនក្រោមដី ស្រាប់តែឆ្លងភ្លើងម៉ូទ័របូមប្រេង ឆាបឆេះរថយន្ត និងការ៉ាស់ស្ទើរទាំងស្រុង

ភ្នំពេញ​ ៖ មានគ្រោះអគ្គិភ័យមួយ បានកើតឡើង ដោយសារការធ្វែសប្រហែស ក្នុងការផ្ទេរប្រេងពីរថយន្ត ចូលទៅក្នុងស៊ីទែនដែលកប់ក្រោមដី នៃការ៉ាស់សាំង បណ្តាលឱ្យឆាបឆេះ រថយន្តទាំងស្រុង និងការ៉ាស់ប្រមាណជាង៨០ភាគរយ នៃទំហំការ៉ាស់ទាំងមូល តែក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស ឬរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរខាងនោះទេ។

គ្រោះអគ្គិភ័យខាងលើនេះ កើតឡើងនៅវេលាម៉ោង១០ និង៣០ព្រឹក ថ្ងៃទី ១១ មករា ២០១៩ នៅចំណុច ស្ថានីយ៍ប្រេងស៊ូគីម៊ិច «បាយ័ន» ស្ថិតនៅផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រពភពីអ្នកបូមប្រេងបានឱ្យដឹងថា មុនពេលកើតហេតុ គឺមានរថយន្ត របស់ក្រុមហ៊ុនបានដឹកប្រេង៦០០០លីត្រ ចូលផ្ទេរប្រេងពីរថយន្ត ចូលទៅក្នុងស៊ីទែនដែលកប់ក្រោមដី។ ខណៈកំពុងបូមប្រេងផ្ទេរ សុខៗស្រាប់តែម៉ូទ័របូម ឆ្លងចរន្តបែកផ្កាភ្លើង បង្កឱ្យមានការឆាបឆេះ បែបនេះតែម្តង។

ករណីគ្រោះអគ្គីភ័យនេះ​ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អស់ជាង១០គ្រឿង មកពីការិយាល័យបង្ការពន្លត់អគ្គីយនៃស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ និងរថយន្ត របស់ក្រុមហ៊ុន OCIO ជ្រោយចង្វារ ហើយករណីនេះបានរលត់ទៅវិញនៅម៉ោង១១និង១០នាទី ថ្ងៃដដែល៕

adverise with khmeread
tiger
Loading ad ...