Real Madrid មានកីឡាកររបួស៧រូបខណៈអ្នកចាំទី ThibautCourtois នឹងអវត្តមាន១០ថ្ងៃ

        អ្នកចាំទី ThibautCourtoisរបស់​ក្លឹប Real Madrid នឹង​​ខកខាន​ការប្រកួត​ដោយ​សារ​បញ្ហា​ត្រគៀក។ បញ្ហា​របួស​នេះ នឹង​ឲ្យ​ក្លឹបយក្ស​អេស្ប៉ាញ​មួយ​នេះ បាត់បង់​កីឡាករ​សរុប​៧​នាក់​ដោយសារ​បញ្ហា​របួស​និងការ​ជាប់​ពិន័យ។

        ក្លឹប Real Madrid អះអាងថា អ្នក​ចាំទី​សញ្ជាតិ​បេលហ្ស៊ិក​រូប​នេះ មាន​បញ្ហា​សាច់ដុំត្រគៀក ដោយមិន​បាន​បញ្ជាក់​ថា នឹង​ខកខាន​យូរប៉ុណ្ណានោះ​​ទេ។

        បណ្តាញ​ព័ត៌មាន​អេស្ប៉ាញ​រាយ​ការណ៍​ថា Courtois នឹងខ​កខាន​ប្រហែល​១០​ថ្ងៃ ដែលធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ត្រូវ​ខកខាន​ការប្រកួត​ក្របខណ្ឌ La Ligaជាមួយ​ក្រុម Real Betis និង​ការ​ប្រកួត​ជាមួយ​ក្រុម Leganes នៅ​ក្របខណ្ឌ Copa del Rey ផងដែរ។

        បញ្ហា​របួស​របស់ Courtois កើត​មាន​តែមួយថ្ងៃ បន្ទាប់ពី​ខ្សែបម្រើ Toni Kroosមាន​បញ្ហា​សាច់ដុំភ្លៅ ដោយ​ខកខាន​ការ​ប្រកួត​ពី​បីទៅ​បួន​សប្តាហ៍​ មាន​ន័យ​ថា កីឡាករ​រូបនេះ​ នឹង​ខកខាន​ការ​ប្រកួត​សំខាន់​ជាមួយ​ក្រុម Sevillaនៅ​ថ្ងៃទី​១៩​ខែ​មករានេះ​៕

adverise with khmeread