Aaron Ramsey យល់ព្រមទទួលយកកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយក្លឹប Juventus

        Aaron Ramsey​យល់​ព្រម​ទទួល​យក​កិច្ច​សន្យា​រយៈ​ពេល​៥​ឆ្នាំ​ជាមួយ​ក្លឹប Juventus ហើយ​នឹង​ចាកចេញ​ពីក្លឹប Arsenal នៅ​ដំណាច់​រដូវកាល​នេះ។

        Ramsey កំពុង​ចរចាជាមួយ​ក្លឹប​ជើងឯក​អ៊ីតាលី​រូបនេះ ចាប់តាំង​ពី​ឆ្នាំ​មុន ហើយ​នៅ​ពេលនេះ គេរំពឹងថា នឹង​បញ្ចប់​វត្តមាន​រយៈ​ពេល​១០​ឆ្នាំ​នៅ​ Arsenal។

        គេរំពឹងថា ក្លឹប Juventus នឹងសម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ Aaron Ramsey ទៅទីក្រុងទូរិននៅ​រដូវក្តៅនេះ។ គេនិយាយថា កិច្ច​ព្រមព្រៀងនេះ​មាន​តម្លៃ​៣៦លានផោន ហើយ​កីឡាករ​សញ្ជាតិ​វ៉េល​រូបនេះ​គ្រោងទទួល​បាន​ទឹកប្រាក់​ ១៤០.០០០​ផោន​ក្នុងមួយសប្តាហ៍។

        ក្លឹប Arsenal បាន​ប្រាប់​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះកាលពី​ដំណាច់​ឆ្នាំ​មុន​​ថា ខ្លួន​មាន​សេរីភាព​ចាកចេញ​ពី​ក្លឹប​នេះហើយ។ នេះគឺជា​ការ​សម្រេចចិត្ត​របស់​មន្ត្រីប្រតិបត្តិជាន់ខ្ពស់​របស់ក្លឹប ដែលគេជឿថា ជា​វិធានការណ៍​ត្រឹមត្រូវ​សម្រាប់ប្រយោជន៍​យូរអង្វែង​របស់​ក្លឹប Arsenal ៕

adverise with khmeread
tiger
Loading ad ...