សង្គ្រោះពស់ថ្លាន់មួយក្បាល ត្រូវចៃដង្កែជាង៥០០ក្បាលខាំប៊ិះងាប់

អ្នកចាប់ពស់នៅក្នុងប្រទេសអូស្រ្តាលីបានសង្គ្រោះពស់ថ្លាន់មួយក្បាល ដែលត្រូវបានគេប្រទះឃើញមានគ្របដណ្តប់ទៅដោយចៃតុកកែរាប់រយក្បាល។

វីដេអូបង្ហោះនៅលើអនឡាញ បានបង្ហាញពីសត្វល្មូនមួយក្បាល ដែលត្រូវបានគេជឿជាក់ស្ថិតក្នុងស្ថានភាពឈឺទ្រុឌទ្រោម ត្រូវចៃរោមខាំស្អេកស្កះនៅក្នុងអាងហែលទឹកសំយាបក្រោយផ្ទះមួយកន្លែង នៅតំបន់ឆ្នេរ Gold Coast រដ្ឋ Queensland។

អ្នកជំនាញមានជំនាញវិជ្ជាជីវៈបានយកពស់នោះចេញពីកន្លែងកើតហេតុ ហើយយកទៅព្យាបាលនៅគ្លីនិកសត្វព្រៃ។

ពេទ្យសត្វបានយកចៃតុកកែជាង ៥០០ក្បាលចេញពីពស់មួយក្បាលនេះ ហើយវារំពឹងនឹងងើបពីជំងឺវិញនៅក្នុងពេលឆាប់ៗ។ នេះបើយោងតាមអ្នកចាប់ពស់លោក Tony Harris បញ្ជាក់ទៅកាន់វេបសាយ BBC៕
 

adverise with khmeread
tiger
Loading ad ...