មនុស្សជិត៣០០នាក់ស្រាប់តែធ្លាក់ខ្លួនឈឺលើនាវាកម្សាន្តដ៏ប្រណីតរបស់អាមេរិក

អ្នកដំណើរ ២៧០ នាក់ និងអ្នកបម្រើការលើនាវាជាច្រើនទៀតនៅលើនាវា Royal Caribbean នាំគ្នាឈឺទាក់ទងនឹងក្រពះពោះវៀន។

ដោយសារអ្នកឈឺរាប់រយនាក់ នាវានឹងត្រឡប់មកកំពង់ផែ Port Canaveral ក្នុងរដ្ឋ Florida វិញ នៅថ្ងៃសៅរ៍ស្អែក។

អ្នកនាំពាក្យរបស់នាវា Royal Caribbean លោក Owen Torres និយាយថា "ភ្ញៀវរបស់នាវាទាំងអស់នឹងទទួលបានការសងប្រាក់វិញសម្រាប់អ្នកបង់ថ្លៃសំបុត្រហើយ។ ហើយយើងគិតថារឿងត្រឹមត្រូវបំផុតដែលត្រូវធ្វើ គឺនាំអ្នកទាំងអស់គ្នាត្រឡប់ទៅផ្ទះវិញជាជាងមានភ្ញៀវបារម្ភអំពីសុខភាពរបស់ពួកគេ"។

នាវានេះបានចាប់ផ្តើមធ្វើដំណើរ ៧ យប់កាលពីថ្ងៃអាទិត្យ។ ហើយការធ្វើដំណើររួមមានទៅប្រទេសហៃទី ចាម៉ៃកា និងម៉ិកស៊ិក។

លោក Cody Haddap អ្នកធ្វើដំណើរតាមនាវាបាននិយាយទៅកាន់វេបសាយ WESH របស់ CNN កាលពីថ្ងៃពុធថា លោកបានធ្លាក់ខ្លួនឈឺ បន្ទាប់ពីនាវានេះបានចាកចេញពីប្រទេសហៃទីកាលពីថ្ងៃអង្គារ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...