ប៉ូលិសវៀតណាមចាប់បានក្រុមបងធំល្បីឈ្មោះមួយសម្បុក ដោយទាំងមេនិងកូនចៅ

មេបងធំ និងសមាជិកជាច្រើនទៀតនៃអង្គការឧក្រិដ្ឋកម្មចាត់តាំងមួយក្នុងប្រទេសវៀតណាម ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងដោយនាយកដ្ឋានប៉ូលិសព្រហ្មទណ្ឌ ភ្លាមៗបន្ទាប់ពីកំពុងចុះចតពីជើងហោះហើរមួយពីកោះភូគុក (កោះត្រល់) ទៅកាន់ទីក្រុងហូជីមិញ កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ។ នេះបើយោងតាមក្រសួងសន្តិសុខសាធារណៈ។

អង្គភាពប៉ូលិសបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ជនសង្ស័យជាមេបងធំឈ្មោះ Lam Thanh Vu រហស្សនាម Vu Bong Hong (Vu ‘Rose’) និងកូនចៅជាច្រើនទៀតរបស់ខ្លួន បច្ចុប្បន្នត្រូវបានចាប់ខ្លួន ខណៈដែលការស៊ើបអង្កេតមួយបានធ្វើឡើងទៅលើក្រុមបងធំមួយនេះ ទៅលើការចងការប្រាក់ ការបើកល្បែងស៊ីសង ការប្រមូលបំណុលខុសច្បាប់
និងការជម្រិតទារថ្លៃការពារបែបបងធំ ក្រៅច្បាប់។

សកម្មភាពរបស់ក្រុមឧក្រិដ្ឋកម្មនេះ ត្រូវបានរកឃើញជាលើកដំបូងដោយមន្ត្រីអនុវត្តច្បាប់នៅសង្កាត់ Thu Duc និង សង្កាត់លេខ៩ នៅទីក្រុងហូជីមិញ។

ក្រុមបងធំនេះក៏ត្រូវបានគេសង្ស័យថាបានប្រមូលការភ្នាល់ល្បែងដែលធ្វើឡើងតាមរយៈប្រកួតកីឡាបាល់ទាត់ និងជល់មាន់នៅលើវេបសាយជាច្រើន រួមមានវេបសាយ Bong88.com និង agl.30k30k.net ដែលជាការរំលោភច្បាប់ល្បែងស៊ីសងយ៉ាងតឹងរ៉ឹងរបស់ប្រទេស៕
 

adverise with khmeread