ស្ត្រីម្នាក់និងកូនប្រុសពីរនាក់ស្លាប់ក្នុងខ្ទម ដោយសារចេញមកសម្រួលការមករដូវនៅខាងក្រៅផ្ទះធំ ព្រោះមករដូវក្នុងផ្ទះជារឿងខុសច្បាប់នៅនេប៉ាល់

ម្តាយជនជាតិនេប៉ាល់មួយរូប និងកូនប្រុសពីរនាក់របស់នាង ត្រូវបានប្រទះឃើញស្លាប់កាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីត្រូវបាននិរទេសខ្លួនចេញពីផ្ទះរបស់ពួកគេ ដែលជាផ្នែកមួយនៃការអនុវត្តបទល្មើសព្រហ្មទណ្ឌ ដែលស្រ្តី និងក្មេងស្រី ត្រូវបញ្ជាឱ្យដេកម្នាក់ឯអំឡុងវដ្ដរដូវរបស់ពួកគេមកដល់។

នៅក្នុងអាកាសរដូវរងាក្រោមសូន្យអង្សា នាង Amba Bohora វ័យ ៣៥ឆ្នាំ និងកូនប្រុសរបស់នាងអាយុ៧ឆ្នាំ និង៩ឆ្នាំ គឺត្រូវគេជឿជាក់ថា បានសង់ភ្នក់ភ្លើងតូចមួយនៅក្នុងផ្ទះឈើដ៏តូចចង្អៀតមួយ នៅក្បែផ្ទះរបស់ពួកគេក្នុងតំបន់ជនបទភាគខាងលិចប្រទេសនេប៉ាល់។ នៅព្រឹកព្រហាមម្តាយកូនទាំងបីបានបាត់បង់ជីវិត។

មន្រ្តីប៉ូលិសជាន់ខ្ពស់នៅក្នុងតំបន់លោក Uddhab Singh Bhatt បានប្រាប់វេបសាយ CNN ថា "ពួកគេត្រូវបានគេសង្ស័យថាបានស្លាប់ដោយសារការហឺតផ្សែង"។

នាង Bohora បានចូលខ្លួនទៅក្នុងច្បាប់រស់នៅក្នុងកូនផ្ទះដី Chhaupadi ដែលជាការអនុវត្តជាទូទៅមួយនៅក្នុងតំបន់ភាគខាងលិចនៃប្រទេសនេប៉ាល់ នៅក្នុងហេតុផលដែលស្រ្តីត្រូវគេចាត់ទុកថាកខ្វក់អំឡុងការមករដូវ គឺត្រូវបានហាមឃាត់មិនឱ្យប៉ះពាល់ដល់មនុស្សដទៃ។

ពួកគេត្រូវបានបង្ខាំងឱ្យរស់នៅនៅក្នុងកូនផ្ទះតូចៗ ដែលគេហៅថាខ្ទមមករដូវ ដែលស្រ្តីត្រូវគេបញ្ជាឱ្យដេកជារៀងរាល់យប់ សូម្បីតែអំឡុងរដូវរងានៅភ្នំហេមពាន្ត។

ការអនុវត្តនេះ បាននាំឱ្យតួលេខនៃការស្លាប់ឡើងខ្ពស់នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជាធម្មតាកើតឡើងដោយសត្វខាំ ឬការហឺតផ្សែង ជាពិសេសក្នុងអំឡុងរដូវត្រជាក់។ កូនផ្ទះតូចៗទាំងនេះភាគច្រើនមិនសូវមានខ្យល់ចេញចូលទេ ដែលការបង្កាត់ភ្លើងកំដៅទទួលហានិភ័យខ្ពស់បំផុត។

លោក Bhatt បានបន្តថា "នាងបានដុតភ្លើងនៅខាងក្នុងផ្ទះដើម្បីរក្សាកំដៅ ហើយវាហាក់ដូចជាភួយបានឆេះ នៅពេលដែលពួកគេកំពុងលង់លក់ដំណេកក្នុងបន្ទប់ដែលពោរពេញទៅដោយផ្សែង"៕
 

adverise with khmeread