West Ham បដិសេធសំណើ៣៥លានផោនរបស់ក្លឹបចិន ដើម្បីផ្ទេរកីឡាករ Marko Arnautovic

        ក្លឹប West Ham បាន​ច្រានចោល​សំណើតម្លៃ​៣៥​លានផោន​របស់​ក្លឹបនៅ​ក្រប​ខណ្ឌ Chinese Super League របស់ចិនដើម្បី​ផ្ទេរ​កីឡាករ Marko Arnautovicប៉ុន្តែ​អាចនឹង​លក់ប្រសិនបើ​ទទួល​បាន​សំណើប្រហែលជិត​៥០លានផោន។

        គេជឿថា ក្លឹប​ចិន​នឹង​ដាក់​សំណើ​ថ្មីប្រសើរ​ជាង​នេះ ហើយ​ Marko អាច​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល ២០០.០០០ផោន​ក្នុង​មួយសប្តាហ៍។ក្លឹប West Ham មិន​ចង់​បាត់បង់​ Marko នៅខែមករា​នេះទេ ខណៈ​កីឡាកររូបនេះគឺជា​ខ្សែប្រយុទ្ធសំខាន់​បំផុត​របស់ខ្លួន​ និង​សំខាន់​ក្នុង​ផែន​ការ​របស់​លោកManuel Pellegrini។

ទោះបីជា​យ៉ាងណា ពួកគេ​ក៏ទទួល​ស្គាល់ថា សំណើ​សម្រាប់កីឡាករ​ដែលនឹងឈាន​ចូល​​វ័យ​៣០​ឆ្នាំ​ខែមេសាខាងមុន​នេះ អាចនឹង​ជា​រឿង​ល្អ។ក្លឹប West Ham បាន​ចំណាយ​ប្រាក់​២២​លានផោន ដើម្បី​នាំយក Marko ពីក្លឹប Stoke City និង​ទទួលបាន​ការ​ចាប់អារម្មណ៍​ក្រោម​ការ​ដឹកនាំ​របស់​លោក David Moyesនិង​ Pellegrini៕

adverise with khmeread
tiger
Loading ad ...