លោក Jose Mourinho នឹងបង្ហាញមុខជាថ្មី បន្ទាប់ពីត្រូវក្លឹប Man Utdបណ្តេញចេញមិនដល់មួយខែ

          លោក Jose Mourinhoគ្រោង​នឹង​បង្ហាញមុខ​នៅលើ​កញ្ចក់​ទូរទស្សន៍ជា​លើក​ដំបូង​ ចាប់តាំងពី​ត្រូវ​ក្លឹប Man Utd​បណ្តេញ​ចេញ​។ លោកចូល​រួម​ក្នុង​កម្ម​វិធី beIN Sports នៅ​ប្រទេសកាណាដា ក្នុង​ឋានៈជា​អ្នក​វិភាគ​សម្រាប់​ការ​ប្រកួត​ Asian Cup នៅ​ខែ​នេះ។

          គ្រូបង្វឹក​វ័យ​៥៥​ឆ្នាំ​រូបនេះ​ត្រូវ​ក្លឹប​ Man Utd​បណ្តេញ​ចេញ​កាលពីខែ​មុន​ បន្ទាប់ពី​ធ្វើ​មិន​បាន​ល្អ អំឡុង​ពាក់កណ្តាល​ដំបូងនៃ​រដូវកាល​នេះ ក្នុងឋានៈជា​អ្នក​ចាត់ការ​។ ចាប់តាំងពី​លោកOle Gunnar Solskjaerដឹកនាំនៅ​ពហុកីឡាដ្ឋាន Old Trafford មក យូណាយធីត​ឈ្នះ​ទាំ​ង​៥​ប្រកួត​ដែល​លោក​ដឹក​នាំ​ ដោយ​រក​បាន​១៦​គ្រាប់។

          ដូច្នេះ​វាប្រាកដជា​គួរ​ឲ្យចង់ដឹងថា តើ​លោក​នឹង​និយាយអ្វីទាក់ទិននឹង​អតីត​ក្លឹប​របស់​លោក​នៅពេលលោក​បង្ហាញមុខ​នៅ​លើ​កញ្ចក់ទូរទស្សន៍​ សម្រាប់ការ​ប្រកួត​នៅអេមីរ៉ាត​អារ៉ាប់រួម​ ដែលនឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៥​ខែមករា។

          ប៉ុន្តែ​ការ​ងារ​ចម្បង​របស់​លោកនៅទីនោះ គឺធ្វើ​ការ​វិភាគ​លើ​កីឡាករ​មួយ​ចំនួន​ដូចជាSon Heung Min របស់​ក្លឹប Tottenhamដែល​សង្ឃឹមថា នឹង​ធ្វើ​បាន​ល្អ​នៅវគ្គ​ផ្តាច់ព្រ័ត្រ​នៅថ្ងៃទី​១​ខែកុម្ភៈ។

          មានព័ត៌មានថា លោក​ទទួល​បាន​សំណង​១៥លានផោន​ពីក្លឹប​ Man Utd​ បន្ទាប់ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ ដែលមាន​ន័យថា លោក​អាចវិល​ត្រឡប់​ចេញ​មក​កាន់​ការងារបង្វឹក​វិញ៕

adverise with khmeread
tiger
Loading ad ...