Barcelona គ្រោងដាក់សំណើ៥០លានផោនដើម្បីផ្ទេរខ្សែបម្រើស្លាបWillianពីក្លឹប Chelsea

        ក្លឹប​ Barcelona បានត្រៀម​ដាក់សំណើ​ជា​ទឹកប្រាក់និងបូក​បន្ថែម​កីឡាករ​ម្នាក់ទៀត​ដែល​មាន​តម្លៃសរុប​៥០​លានផោន ដើម្បី​ផ្ទេរ​ខ្សែបម្រើ Willianរបស់​ក្លឹប​​ Chelsea​។​

        Barcelona ចង់​បូកបន្ថែម​ខ្សែបម្រើសញ្ជាតិប្រេស៊ីល Malcom បូក​រួម​កញ្ចប់ទឹកប្រាក់​ ដើម្បី​ដូរ​យក​ខ្សែបម្រើ Willian បន្ទាប់ពី​សំណើ​ផ្ទេរ​កាលពីឆ្នាំ​មុន​ត្រូវ​បរាជ័យ។ក្លឹប Barcelona បានទិញ​ Malcom បន្ទាប់ពី​សំណើ​ផ្ទេរ​កី​ឡាករ Willian ត្រូវ​ក្លឹប Chelsea បដិសេធ​បីលើក។

        កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះបានផ្ទេរមក​ពី​ក្លឹប Bordeaux ក្នុង​តម្លៃ​៣៨​លានផោន​កាលពីរដូវក្តៅ​ឆ្នាំ​មុននោះ​មិន​បាន​បង្ហាញសមត្ថភាពកម្រិត​កំពូល​របស់ខ្លួនទេ ប៉ុន្តែនៅពេល​នេះ​មាន​ក្លឹប​ជាច្រើន​ក៏ចង់បាន​កីឡាករ​រូបនេះផងដែរ។

        ក្លឹប​ Chelsea បានបដិសេធ​សំណើ​ផ្ទេរ​ ដែល​កើន​ដល់​៦៥​លានផោន​កាល​ពី​ខែ​កក្កដា​ ប៉ុន្តែ​គួរ​តែ​គ្មាន​បញ្ហា​ទេ​នៅ​ពេលនេះ ខណៈ​ពេល​ Willian ឈាន​ចូល​វ័យ​៣០​ឆ្នាំ​ និង​នៅ​សល់​កិច្ច​សន្យា​១៨​ខែ​ក្នុង​កិច្ច​សន្យា​៕

adverise with khmeread