បទថ្មីរបស់ Westlife ទើបចេញ ផ្ទុះប្រជាប្រិយភាពនៅចក្រភពអង់គ្លេស ហើយ Brian ក៏អាចនឹងចូលក្រុមនេះវិញដែរ

អ្នកគាំទ្រដ៏គួរឱ្យស្រឡាញ់របស់ពួកគេបានទន្ទឹមរង់ចាំយ៉ាងអន្ទះសារនូវការវិលត្រឡប់របស់ពួកគេ។

ខណៈដែលការវិលត្រឡប់វិញរបស់ក្រុមចម្រៀង Westlife ជាមួយនឹងបទចម្រៀង Hello My Love កំពុងធ្វើព្យុះភ្លៀងជាមួយនឹងអ្នកគាំទ្រ វាហាក់បីដូចជាការរួបរួមក្រុមរបស់ Nicky Byrne, Kian Egan, Mark Feehily និង Shane Filan ក៏បើកផ្លូវឱ្យអតីតសមាជិកក្រុម Brian McFadden ត្រឡប់មកវិញដែរ។

សរសេរនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃព្រហស្បតិ៍អតីតតារាចម្រៀងរូបនេះបាននិយាយថា "ស្រឡាញ់បទហ្នឹងណាស់! បទចម្រៀងល្អ ផលិតកម្មល្អ។ ក្រុមយើងមកវិញហើយ" ។

Westlife ផ្ទុះប្រជាប្រិយភាពក្នុងឆ្នាំ ១៩៩៨ នៅពេលពួកគេត្រូវបានបង្កើតឡើងក្នុងទីក្រុង Dublin ដែលក្នុងនោះរួមមាន Brian ផងដែរ ដែលបានចាកចេញពីក្រុមក្នុងឆ្នាំ ២០០៤។

ក្រុមនេះបានធ្វើឱ្យអ្នកគាំទ្រជុំវិញសកលលោកខូចចិត្តយ៉ាងខ្លាំង នៅពេលពួកគេប្រកាសពីគម្រោងបំបែកក្រុមក្នុងឆ្នាំ ២០១២ មុនពេលសម្រេចច្រៀងទោលក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...