3b827dde b0d5 4f35 b350 9c11dea9932e

ជន​ជាតិចិន​ស្រវឹងស្រា​បើករថយន្ត​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់ អស់​៨​ផ្ទាំង​

    ភ្នំពេញ ៖ បុរស​ជន​ជាតិចិន​ស្រវឹងស្រា​ជោគជាំ​បាន​បើករថយន្ត​សេរី​ទំនើប​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​ដួល​អស់​៨​ផ្ទាំង ចំណែក​រថយន្ត​រងការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ សំណាងល្អ​មិនមាន​អ្នករងរបួស​នោះទេ។​

   ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៥៥​នាទី​យប់​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦ ខាងត្បូង​ស្តុ​ប​កាណាឌីយ៉ា ប្រមាណ​៥០​ម៉ែត្រតាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ។​

    ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​សេរី​ទំនើប ម៉ាក INFINITY QX56 ពណ៍​ខ្មៅ ពាក់ស្លាក​លេខ ភ្នំពេញ 2T-1886 បើកបរ​ដោយ​បុរស​ជន​ជាតិចិន​ស្រវឹងស្រា​ជោគជាំ បាន​បើក​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង។​

    ខណ​:​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​ដួល​អស់​៨​ផ្ទាំង ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខយ៉ាងដំណំ។​

    ប្រភព​បន្តថា បន្ទាប់ពី​បង្កហេតុ​បុរស​ជនជាតិ​ចិន​បាន​ព្យាយាម​បើក​គេចខ្លួន ប្រមាណ​៥០​ម៉ែត្រ តែ​ត្រូវបាន​សមត្ថកិច្ច​ដេញ​ឃាត់​បាន​ផងដែរ។​

     ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ព្រមទាំង​អ្នកបើករថយន្ត​បង្ក​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ៕​

 

មតិយោបល់