ឃាត់ខ្លួនមុខសញ្ញាម្នាក់ពីបទហិង្សាដោយចេតនា​ នៅក្រុងខេមរភូមិន្ទ

កោះកុង​ ៖ ប៉ូលិសក្រុងខេមរភូមិន្ទ បានឃាត់ខ្លួនមុខសញ្ញាម្នាក់ តាមដីការបង្គាប់របស់សាលាដំបូងខេត្ត ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ៦ល្ងាចនៅចំណុចសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង។ 

ប៉ូលិសនិយាយថា​ ការចាប់ខ្លួនយោងតាមអនុវត្តដីកាចាប់ខ្លួនលេខ ៨៣ តព របស់សាលាដំបូងខេត្ត បង្គាប់ចាប់ខ្លួនមុខសញ្ញាឈ្មោះ ធឿន បញ្ញា ហៅ រិន ភេទប្រុស អាយុ ១៩ ឆ្នាំ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តទៅនៅចំណុចភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី ០៨មេសា ២០១៨។

បច្ចុប្បន្ន ជនសង្ស័យបានធ្វើការបញ្ជូនមកសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕
 

adverise with khmeread