ប្រទះឃើញសាសពបុរសម្នាក់ស្លាប់ក្បែចិញ្ចើមផ្លូវមិនទាន់ស្គាល់ឈ្មោះ

កណ្ដាល​ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលរកាកោង២ បានចុះល្បាតបានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្បែចិញ្ចើមផ្លូវបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង១៥នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ៦ ចន្លោះស្ពានលេខ២១-២២ ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។

ប៉ូលិសបានឱ្យដឹងថា សាកសពដែលប្រទះឃើញដេកស្លាប់ ពុំទាន់ស្គាល់អត្តសញ្ញាណទេ ភេទប្រុស មានកំពស់១,៦០ម៉ែត្រ សម្បុរស្រឯម សក់ស្លូត ស្លៀកខោខ្លីពណ៌លឿង ពាក់អាវដៃខ្លីក្រឡាការ៉ូ (ស-ខ្មៅ)។

ប៉ូលិសបន្តថា ករណីខាងលើនេះ ប៉ូលិសផ្នែកជំនាញពុំទាន់ប្រាកដថាជនរងគ្រោះស្លាប់ដោយសារអ្វីនោះទេ ដោយរង់ចាំប៉ូលិសកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រខេត្តកណ្ដាល ដើម្បីធ្វើការពិនិត្យសាកសពនិងសន្និដ្ឋាននៅពេលក្រោយ​៕

adverise with khmeread
tiger
Loading ad ...