ក្មេងស្ទាវទំនើង២នាក់ប៉ុនប៉ងធ្វើសកម្មភាពអុកឡុកនៅមុខសាលាភាសាកូរ៉េចាន់ សេងឌឹមត្រូវបានឃាត់ខ្លួន

​ពោធិ៍សាត់​ ៖ ប៉ូលិសស្រុកបាកានចុះបង្ក្រាបចាប់ក្មេងស្ទាវទំនើង២នាក់នៅចំណុចមុខសាលាភាសាកូរ៉េចាន់ សេងឌឹម ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលម៉ោង១១ និង២៥នាទីព្រឹក​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្នុងករណីប៉ុនប៉ងធ្វើសកម្មភាពអុកឡុក បណ្តាលឱ្យបាត់សណ្តាប់ធ្នាប់ និងរំខានដល់សិស្សកំពុងសិក្សានៅសាលានោះ​។ 

​ប៉ូលិសបានឱ្យដឹងថា ដោយមានការសហការល្អរវាងប្រជាពលរដ្ឋ សមត្ថកិច្ច បានចុះបង្ក្រាបក្មេងស្ទាវទំនើង នៅចំណុចខាងលើដែលពួកគេបម្រុងធ្វើសកម្មភាពដោយជិះម៉ូតូ យកកាំបិត ពូថៅទៅលាក់ទុកនៅទីនោះបម្រុងអុកឡុករំខានដល់សិស្សដែលបំពុងរៀន​។ 

​ប៉ូលិសបានបន្តថា ក្មេងស្ទាវទំនើងទាំង២នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនយកមកកាន់អធិការដ្ឋានប៉ូលិសស្រុកដើម្បីធ្វើការអប់រំ។  ចំពោះវត្ថុតាងដែលមុខសញ្ញាទាំង២នាក់បម្រុងធ្វើសកម្មភាពមានម៉ូតូ កាំបិត ពូថៅ រក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលបឹងខ្នារ ជាបណ្តោះអាសន្នសិន៕

adverise with khmeread
tiger
Loading ad ...