Pacquiao ចម្អកឱ្យ Floyd Mayweather រឿងវាយមិត្តភាពជាមួយកីឡាករជប៉ុន

អ្នកប្រដាល់ Manny Pacquiao កំពុងហ្វឹកហាត់សម្រាប់ការប្រកួតនាពេលខាងមុខជាមួយនឹងកីឡាករអាមេរិកម្នាក់ ប៉ុន្តែវីរបុរសរបស់ហ្វីលីពីនរូបនេះនៅតែមិនអាចទប់ចិត្តចម្អកឱ្យ Floyd Mayweather បាន។

Pacquiao បច្ចុប្បន្នមានអាយុ ៤០ ឆ្នាំនឹងការពារខ្សែក្រវាត់ WBA របស់គាត់ជាមួយអ្នកប្រដាល់ឈ្មោះ Adrien Broner ក្នុងទីក្រុងឡាសវេហ្គាសនៅថ្ងៃទី ១៩ ខែមករា ខាងមុខនេះ។

មុនពេលការប្រកួត MGM Grand ជើងឯង៨ប្រភេទទម្ងន់របស់ពិភពលោករូបនេះ បានចូលរួមវគ្គហ្វឹកហ្វឺនសាធារណៈជាមួយលោក Freddie Roach នៅឯក្លឹបហាត់ប្រាណ Hollywood's Wild Card។

Pac Man បានធ្វើការហ្វឹកហាត់ជាមួយគ្រូបង្វឹកដ៏យូរអង្វែងរបស់គាត់ ហើយបន្ទាប់មកចម្អកដាក់កីឡាករ Floyd Mayweather ជាគូប្រជែងរបស់គាត់ដែលទើបតែត្រឡប់ទៅសង្វៀនវិញកាលពីពេលថ្មីៗនេះ។

Floyd និង Pacquiao បានចែករំលែកការប្រយុទ្ធគ្នាដ៏ថ្លៃបំផុតនៅក្នុងឆ្នាំ ២០១៥ ហើយកាលពីខែមុនអ្នកប្រដាល់ជនជាតិអាមេរិករូបនេះទទួលបានទឹកប្រាក់ចំនួន ៩ លានដុល្លារ សម្រាប់ការប្រកួតជាមួយនឹងអ្នកប្រដាល់ជប៉ុន Tenshin Nasukawa ដែលគាត់បានឈ្នះនៅក្នុងទឹកទី ១ ត្រឹមតែ ៣​ នាទីប៉ុណ្ណោះ។

Pacquiao បានឱ្យដឹងកាលពីថ្ងៃពុធថាគ្រាន់តែថ្ងៃបន្ទាប់ពីបានឃើញ Mayweather អង្គុយមើលការប្រកួតរបស់ក្រុមបាល់បោះ Los Angeles Clippers ថា "ខ្ញុំនឹងមិនធ្វើដូច្នេះទេ។ ប្រសិនបើខ្ញុំជា Floyd ខ្ញុំនឹងមិនធ្វើបែបនេះទេ។ ក្នុងការប្រកួតមិត្តភាពមួយ អ្នកឯងវាយគាត់ឱ្យសន្លប់ នោះមិនល្អសម្រាប់អ្នកគាំទ្រទេ"៕

 

adverise with khmeread