អាណិតខ្លោចចិត្ត, ស្ត្រីម្នាក់ឡើងកាច់មែកកៅស៊ូងាប់ៗធ្វើអុសដុតធ្លាក់មកដីបណ្តាលឱ្យបាត់បង់ជីវិត

ត្បូងឃ្មុំ​ ៖​ មានករណីគ្រោះថ្នាក់ស្ត្រីម្នាក់ធ្លាក់ពីលើដើមកៅស៊ូ​ ខណៈឡើងកាច់មែកងាប់ៗធ្វើអុសដុតបណ្តាលឱ្យបាត់បង់ជីវិត​ កើតឡើងត្រង់ចំណុចត្រពាំងរំសែងក្នុងចំការកៅស៊ូរបស់ឈ្មោះ ខេង ខ្មៅ  ភេទស្រី ស្ថិតនៅភូមិត្រពាំព្រី២  ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃ​ទី១១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទី។ 

ប៉ូលិសិយាយថា​ ស្ត្រីរងគ្រោះ ឈ្មោះ សុខ ស៊ាន ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិត្រពាំងព្រីងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឡើងកាច់ម៉ែកកៅស៊ូងាប់ៗ យកមកធ្វើអុសដុត ចៃដន្យអាក្រក់បានបាក់ធ្លាក់ទាំងមនុស្សពីលើដើមកៅស៊ូកំពស់ ៣,៥០ម៉ែត្រ បណ្ដាលឱ្យជនរងគ្រោះឈ្មោះ សុខ ស៊ាន ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។ 

ក្រោយពីបានទទួលព័ត៌មានរួចភ្លាមកម្លាំងប៉ូលិសផ្នែកកោសល្យវិច័យស្រុកពញាក្រែកសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលត្រពាំងផ្លុងបានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសព ដោយមានការចូលរួមគ្រូពេទ្យមណ្ឌលសុខភាពលោកមេភូមិបានឃើញសាកសព បាក់កដៃខាងស្តាំនឹងបាក់ក សាកសពពិតជាស្លាប់ ដោយសារធ្លាក់ពីលដើមកៅស៊ូពិតប្រាកដមែនពុំមានពាក់ព័ន្ធនឹងករណីឃាដកម្មឡើយ។ 

ក្រោយពីបានពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់សាកសពជូនឈ្មោះ ហុង ឆេន ភេទប្រុស នៅភូមិត្រពាំងព្រីងទី២ឃុំត្រពាំងផ្លុង ស្រុកពញាក្រែកត្រូវជាឪពុកសាកសពយកទៅ ធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread