បើកម៉ូតូដួលខ្លួនឯងរបួស២នាក់នៅស្រុកកោះកុង

កោះកុង​ ៖ មានករណីគ្រោះចរាចរណ៍កើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ ១៣១-១៣២ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បង្កឡើងដោយខ្លួនឯង បណ្តាលមកពីស្រវឹងបើកលឿនត្រង់ចំណុចផ្លូវកែងបត់ចង្កូតមិនទាន់ដួល​ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ វេលា ម៉ោង១ និង៣៥នាទីរសៀល។ 

ប៉ូលិសនិយាយថា​ ម៉ូតូបង្កម៉ាក់ វីវ៉ា (VIVA) ពណ៌ខ្មៅ ពាក់ស្លាក លេខកោះកុង 1A-1574បើកបរដោយឈ្មោះ ជឹម ភារិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មកសំណង់ នៅឃុំតាតៃក្រោម ទីកន្លែងកំណើតភូមិ ម៉ាង ស្រុកព្រៃឈរ ខេត្តកំពង់ធំ របួសធ្ងន់ បាក់ឆ្អឹងដងកាំបិត និងអ្នករួមដំណើរឈ្មោះ ស៊ុន វីរ: ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ នៅឃុំតាតៃក្រោម ទីកន្លែងកំណើតខេត្តសៀមរាប របួសស្រាល។

ក្រោយពេលកើតហេតុកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលតាតៃក្រោមចុះអន្តរាគមន៍ទាន់ពេលវេលា និងជួយសង្គ្រោះជនរងគ្រោះហៅរថយន្តមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដឹកជនរងគ្រោះបញ្ជូន ទៅកាន់មន្ទីរពេទ្យ ខេត្តកោះកុង៕


 

adverise with khmeread
tiger
Loading ad ...