adverise with khmeread 8d59cc70 9a55 49b1 99be a7a713c0f337

បើករថយន្ត​កា​មេ​រី​បា​ឡែ​ន​ទាំង​ស្រវឹងស្រា​និង​ល្បឿន​លឿន​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ឡើង​កល់​ជាប់​

     ​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ម្យ៉ាងទៀត​បើករថយន្ត​កា​មេ​រី​បា​ឡែ​ន​ក្នុង​ល្បឿន​លឿន​ផង​នោះ បាន​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ និង​កល់​ជាប់​ទៅមុខ​លែងរួច កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​
​ស្តុ​បស​ន្ឋ​រ​មុខ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម កែង​នឹង​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក។​

     សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គឺមាន​រថយន្ត កា​មេ​រី​បា​ឡែ​ន ពណ៍​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-7101  បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន​ម្យ៉ាងវិញទៀត​មាន​ស្ថានភាព​ស្រវឹងស្រា​ផង​នោះ ពេលមកដល់​ចំណុចកើតហេតុ​បាន​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង និង​ឡើង​កល់​លើ​ក្បាល​នាគ ហើយ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង សំណាងល្អ​អ្នកបើករថយន្ត​មិនមាន​រងរបួស ដោយសារតែ​ផ្ទុះ​ពោង​ការពារ​សុវត្ថិភាព។​

      ក្រោយ​កើតហេតុ​ភ្លាមៗ​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់