ញាក់សាច់! ខ្សែប្រយុទ្ធជប៉ុនអាយុ ៥១ ឆ្នាំចុះកុងត្រាលេងបាល់បន្តទៀតឱ្យ Yokohama FC

គាត់ប្រហែលជាបានចាប់ផ្តើមអាជីពរបស់គាត់នៅឆ្នាំ១៩៨៦ ប៉ុន្តែមិនមានសញ្ញារារាំងណាមួយនៃការចុះកិច្ចសន្យារបស់កីឡាករ Kazuyoshi Miura នៅឡើយទេ។ កីឡាករវ័យ ៥១ឆ្នាំរូបនេះបានបន្តកុងត្រាថ្មីជាមួយនឹងក្រុមជប៉ុន Yokohama FC។

ខ្សែប្រយុទ្ធបង្ហាញខ្លួនឱ្យជម្រើសជាតិជប៉ុនបាន៨៩លើក ដែលបានលេងឱ្យជម្រើសជាតិមួយនេះជាលើកចុងក្រោយកាលពី ១៩ឆ្នាំមុន នឹងលេងនៅក្នុងក្រុមបច្ចុប្បន្នរបស់គាត់ស្ថិតក្នុងលីកលំដាប់ទីពីរជប៉ុនរហូតដល់វ័យយ៉ាងហោចណាស់ ៥២ឆ្នាំ ដែលនឹងឈានមកដល់នៅខែក្រោយនេះ។

Miura បានកើតនៅក្នុងខែឆ្នាំតែមួយដូចគ្នាទៅនឹងវីរបុរសអ៊ីតាលីលោក Roberto Baggio ដែលបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបានបំបែកកំណត់ត្រារបស់កីឡាករ Stanley Matthews ក្នុងនាមជាកីឡាករអាជីពចាស់ជាងគេបំផុតដែលរកគ្រាប់បានកាលពីឆ្នាំ២០០៧។

គាត់បានបរាជ័យក្នុងការរកគ្រាប់បាល់ចំនួន ៩លើកក្នុងរដូវកាលឆ្នាំ២០១៨ ដែលបណ្តាលឱ្យ Yokohama ខកខានឡើងទៅកាន់លីកកំពូលក្នុងវគ្គជម្រុះ៕
 

adverise with khmeread